
ព្រះមហាក្សត្រ Abdullah II នៃប្រទេសហ្ស៊កដានី បានចេញព្រះរាជក្រឹត្យមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរំលាយសភាតំណាង ដោយមានប្រសិទ្ធិភាពភ្លាមៗ ដូចដែលបានបញ្ជាក់ដោយតុលាការ Royal Hashemite ។
ការរំលាយសភាតំណាងរាស្រ្ត មុនការបោះឆ្នោតសភា ដែលនឹងធ្វើឡើង នៅថ្ងៃទី ១០ ខែកញ្ញា ក្នុងអំឡុងពេលដែលប្រទេសជាតិ នឹងជ្រើសរើសសមាជិកសភាចំនួន ១៣០រូប ចូលក្នុងសភា។

សភាតំណាងរាស្រ្តបច្ចុប្បន្ន ត្រូវបានបោះឆ្នោតជ្រើសរើស នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០។
សភាតំណាងប្រទេសហ្ស៊កដានី គឺជាសភាជាន់ទាបជាប់ឆ្នោតរបស់ហ្ស៊កដានី។ រួមជាមួយព្រឹទ្ធសភា សភានេះ គឺស្ថាប័ននីតិបញ្ញត្តិនៃប្រទេសហ្ស៊កដានី។
ព្រឹទ្ធសភា ដែលមានសមាជិក៦៥រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រតាមព្រះរាជក្រឹត្យ ស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសហ្សកដានី។
គណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យរបស់ប្រទេសហ្ស៊កដានី បានរាយការណ៍ថា ចំនួនចុងក្រោយនៃអ្នកបោះឆ្នោតដែលមានសិទ្ធិសម្រាប់ការបោះឆ្នោតនាពេលខាងមុខ គឺ ៥,១លាននាក់។