
ទូរទស្សន៍រដ្ឋ CCTV រាយការណ៍ថា ព្យុះទីហ្វុង Gaemi បានវាយប្រហារខេត្តតំបន់ឆ្នេរភាគខាងត្បូង Fujian, Guangdong និងខេត្ត Zhejiang ប្រទេសចិននាថ្ងៃសុក្រនេះ ដោយនាំមកជាមួយខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ។
ព្យុះ Gaemi បានបោកបក់ក្នុងល្បឿន ១០០,៨គ.មក្នុង ១ម៉ោង ពេលដែលវាបោកបក់ដល់ដីគោកនៅទីក្រុង Putian ខេត្ត Fujian ។
កម្មករទីក្រុង ត្រូវបានគេមើលឃើញបង្ហូរទឹកចេញពីផ្លូវ ដោយប្រើប្រាស់ប្រព័ន្ធលូទីក្រុង និងបូមទឹកនៅទីក្រុង Xiapu ខេត្ត Fujian ។
នៅខេត្ត Zhejiang បំណាក់ដីបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេបោសសម្អាតចេញពីផ្លូវផងដែរ ។

ស្របពេលព្យុះ Gaemi ថមថយកម្លាំងមកនៅជាព្យុះត្រូពិកវិញដោយសារតែល្បឿនខ្យល់បក់របស់ចុះខ្សោយនោះ ភ្លៀងខ្លាំងនៅតែជាហានិភ័យចំពោះការជន់លិចដដែល ជាពិសេសនៅតាមទន្លេស្ថិតនៅភាគកណ្តាលប្រទេសចិន ដែលមានទឹកឡើងរួចទៅដោយសារភ្លៀងរដូវក្តៅ ៕