ក្រុមប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន (ASEAN) នៅថ្ងៃសុក្រ (ទី២៦ ខែកក្កដា) នេះ បានធ្វើសន្និសីទក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ជាមួយប្រទេសអូស្ត្រាលី និងកាណាដា ដែលជាផ្នែកនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
ក្នុងចំណោមប្រធានបទផ្សេងទៀត ប្រទេសទាំង២ បានពិភាក្សាអំពីវឌ្ឍនភាព ក្នុងទំនាក់ទំនងរបស់ពួកគេ ជាមួយក្រុមប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសក្នុងភាពជាដៃគូយុទ្ធសាស្ត្រ និងឱកាសសេដ្ឋកិច្ច។
ដោយឡែកកិច្ចប្រជុំកំពូលចំនួន២ ដែលនឹងត្រូវចូលរួមដោយប្រទេស និងស្ថាប័ននានា ដូចជាសហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុបជាដើម នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ (ទី២៧ ខែកក្កដា) ដើម្បីដោះស្រាយបញ្ហាសកលធំៗ៕