
ជនប៉ាឡេស្ទីនជម្លៀសខ្លួន បានបោះទីជម្រកក្នុងមណ្ឌលកែប្រែដែលគេបោះបង់ចោលនៅទីក្រុង Khan Younis តំបន់ហ្កាហ្សា រយៈពេល ៩ខែក្រោយផ្ទុះសង្រ្គាម ដែលបណ្តាលឲ្យពលរដ្ឋ ២,៣លាននាក់នៅក្នុងដែនដីបិទច្រកមួយនេះ រត់ភៀសខ្លួន ។
ក្រុមគ្រួសារប៉ាឡេស្ទីន និយាយថា ពួកគេកំពុងជ្រកកោននៅក្នុងមណ្ឌលកែតម្រូវ និងស្តារនីតិសម្បទា Asda Central Prison ដោយសារតែពួកគេគ្មានជម្រើសផ្សេងនោះទេ ។
អ្នកស្រី Yasmeen al-Dardasi ដែលបានជ្រកកោននៅក្នុងមណ្ឌលកែប្រែនេះជាមួយកូនៗរបស់គាត់ និយាយថា នេះគឺជាអ្វីដែលពួកយើងបានរកឃើញ តើកន្លែងណាផ្សេងទៀតដែលពួកយើងអាចទៅបាននោះ? គ្មានកន្លែងផ្សេងនោះទេ ។
អ្នកស្រីបន្តថា ពួកយើងបានស្វែងរកឃើញបន្ទប់បួងសួង ជាទីដែលកូនៗរបស់ខ្ញុំ និងខ្ញុំអាចស្នាក់នៅបាន ហើយនិងការពារខ្លួនពួកយើងពីកម្តៅព្រះអាទិត្យ ។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា និយាយថា ជនប៉ាឡេស្ទីនជិត ៤ម៉ឺននាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ៕