ព្យុះទីហ្វុង Gaemi បោកបក់ដល់ប្រទេសចិន បន្ទាប់ពីវាយបក់លើកោះតៃវ៉ាន់ និងប្រទេសហ្វីលីពីន

2024/07/27 04:06:50 pm        107


ព្យុះទីហ្វុង ហ្កែមី បានបោកបក់លើទីក្រុងនានានៅខេត្ត Fujian ឆ្នេរសមុទ្ររបស់ប្រទេសចិន កាលពីថ្ងៃសុក្រ ជាមួយនឹងភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង ខណៈព្យុះដ៏មានឥទ្ធិពលបំផុតនេះ បានវាយបក់ដល់ប្រទេសនេះ ក្នុងឆ្នាំនេះ។

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា ព្យុះទីហ្វុង ហ្កែមី បានធ្វើឲ្យប៉ះពាល់ដល់មនុស្សជិត ៦៣០.០០០នាក់នៅក្នុងខេត្ត Fujian របស់ប្រទេសចិន ដោយស្ទើរតែពាក់កណ្តាលនៃអ្នកទាំងនេះ ត្រូវភៀសខ្លួនចេញពីទីលំនៅឋាន។

កាលពីដើមសប្តាហ៍ ព្យុះនេះបានសម្លាប់មនុស្សរាប់សិបនាក់ ខណៈបានវាបោកបក់និងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសហ្វីលីពីន និងឆ្លងកាត់កោះតៃវ៉ាន់។

ព្យុះទីហ្វុង ហ្កែមី(Gaemi) បាននាំយកខ្យល់បក់ក្នុងល្បឿនរហូតដល់១០០,៨គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចុះខ្សោយបន្តិចពី ១១៨,៨ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលត្រូវបានកត់ត្រា កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅពេលដែលព្យុះវាយបក់លើខេត្ត Fujian។ 

នៅប៉ុន្មានម៉ោង មុនការមកដល់នៃព្យុះទីហ្វុង គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្ត ដឹកនាំដោយប្រធានាធិបតី លោក Xi Jinping បានរៀបចំកិច្ចប្រជុំពិសេសមួយស្តីពីការគ្រប់គ្រងទឹកជំនន់ និងជំរុញឲ្យកម្មាភិបាលនៅទូទាំងប្រទេស ឱ្យការពារអាយុជីវិតប្រជាជន។

សារព័ត៌មានស៊ីនហួ បានដកស្រង់អំណាននៃកិច្ចប្រជុំដែលបាននិយាយថា កិច្ចខិតខំប្រឹងប្រែង ត្រូវតែធ្វើឡើងដើម្បីការពារការហក់ឡើងនៃទឹកទន្លេ និងការបាក់ធ្លាយអាងស្តុកទឹកទំហំមធ្យមសំខាន់ៗ ។

ការិយាល័យអាកាសធាតុក្នុងតំបន់បាននិយាយថា ដោយសារព្យុះទីហ្វុងនេះ ក្រុងចំនួន៧២ នៅទូទាំងខេត្ត Fujian បានកត់ត្រាបរិមាណទឹកភ្លៀងលើសពី២៥០ មីលីម៉ែត្រ ជាមួយនឹងកម្រិតខ្ពស់បំផុតរហូតដល់ ៥១២.៨ មីលីម៉ែត្រ។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        32
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        46
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm