ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសឥណ្ឌា បានបញ្ជូនមនុស្សគ្មានផ្ទះសម្បែងជាង២.០០០នាក់ទៅកាន់ជំរំសង្គ្រោះ ខណៈទឹកជំនន់ បានជន់លិចផ្នែកជាច្រើននៅរដ្ឋ Gujarat ភាគខាងលិច។
ប្រជាជនគ្មានទីពឹងឬគ្មានផ្ទះសម្បែង ស្ថិតនៅតំបន់ទំនាបនៃទីក្រុង Navsari ខណៈទឹកទន្លេ Purna បានជន់លិចលើផ្ទៃដីដ៏ធំធេង។
ទឹកជំនន់បានហូរនាំបណ្តាញអគ្គិសនី ផ្លូវរថភ្លើង និងបំផ្លាញផ្លូវហាយវេ ក្នុងរដ្ឋជាទឹកដីកំណើតរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi ។
ភ្លៀងមូសុងតាមរដូវនៅប្រទេសឥណ្ឌា ដែលបានចាប់ផ្តើមតាំងចុងខែឧសភា នាំមកនូវការអូសបន្លាយពេល បន្ទាប់ពីរដូវក្តៅ មានកម្តៅខ្លាំង ប៉ុន្តែក៏បានបង្កឲ្យមានទឹកជំនន់រាលដាលផងដែរ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។