ពលរដ្ឋប៉ាឡេស្ទីន តវ៉ាចំពោះមរណភាពរបស់មេដឹកនាំក្រុមហាម៉ាសនៅតំបន់ West Bank

2024/07/27 06:01:02 pm        93


យោងតាមស្ថាប័នរដ្ឋាភិបាលដែនដីប៉ាឡេស្ទីន បានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីន បានមកប្រមូលផ្តុំគ្នានៅទីក្រុង Aqqaba កាលពីថ្ងៃសុក្រ ដើម្បីថ្កោលទោសចំពោះមរណភាពរបស់មេដឹកនាំក្រុមហាម៉ាសម្នាក់នៅតំបន់ West Bank នៅក្នុងមន្ទីរឃុំឃាំងរបស់អ៊ីស្រាអែល។

លោក Mustafa Muhammad គណៈកម្មការកិច្ចការឃុំឃាំងរបស់ប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Abu Ara បានស្លាប់ បន្ទាប់ពីស្ថានភាពសុខភាពរបស់លោកចុះខ្សោយខ្លាំង។ លោក Abu Ara អាយុ៦៣ ឆ្នាំ បានស្លាប់ បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ពីពន្ធនាគារ Ramon នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ ទីក្រុង Aqqaba គឺជាស្រុកកំណើតរបស់លោក។

មន្ត្រីប៉ាឡេស្ទីន បាននិយាយថា លោក Abu Ara ត្រូវបានចាប់ខ្លួនកាលពីខែតុលាឆ្នាំមុន ត្រូវបានទទួលរងការធ្វើទារុណកម្ម និងមិនឲ្យមានការព្យាបាលវេជ្ជសាស្ត្រ។ ពុំមានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែលនៅឡើយទេ។ សមាគមអ្នកទោសប៉ាឡេស្ទីន បាននិយាយកាលពីខែមុនថា យ៉ាងហោចណាស់មានពលរដ្ឋប៉ាឡេស្ទីន១៨នាក់ បានស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់អ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើម សង្គ្រាមនៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា។

យោងតាមតួលេខសរុបរបស់អ៊ីស្រាអែលបានឲ្យដឹងថា ក្រុមអ្នកវាយប្រហារដឹកនាំដោយក្រុមហាម៉ាសបានសម្លាប់មនុស្សចំនួន ១.២០០ នាក់ និងចាប់មនុស្សជាង ២៥០ នាក់ជាចំណាប់ថ្នូរ ហើយរហូតមកដល់ពេលនេះ ចំណាប់ថ្នូរ១២០នាក់ នៅតែត្រូវបានឃុំខ្លួន ទោះបីជាអ៊ីស្រាអែលជឿថា មួយភាគបីនៃពួកគេ បានស្លាប់ក៏ដោយ។ 

អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា និយាយថា ពលរដ្ឋប៉ាឡេស្ទីន ជាង ៣៩.០០០នាក់ ត្រូវបានសម្លាប់ ហើយភាគច្រើននៃប្រជាជន២,៣លាននាក់នៅហ្កាហ្សា បានជម្លៀសខ្លួនចេញពីលំនៅឋាន ខណៈការប្រយុទ្ធគ្នា បានបំផ្លាញតំបន់ជុំវិញនោះជាច្រើន និងបានបង្កើតហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុត។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm