កំពង់ឆ្នាំង : យោងតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្តីពីការពិនិត្យឡើងវិញនូវរាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមផ្លូវ និងទីសាធារណៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអោយរដ្ឋបាលក្រុងស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំង ត្រូវរុះរើផ្ទាំងប៉ាណូនៅតាមដងផ្លូវ នៅកាត់ពីលើដងផ្លូវ និងនៅតាមទីសាធារណៈនានាស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអោយអស់។
មកដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ប៉ាណូធំៗរបស់ក្រុមហ៊ុនស្រាបៀរប្រមាណ៥០%បានទម្លាក់ចុះនៅក្នុងក្រុងកំពង់ឆ្នាំង នៅ៥០%ទៀតមិនទាន់ទម្លាក់នៅឡើយ ។ ការបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមរយៈទម្លាក់ប៉ាណូស្រាបៀរតាមដងផ្លូវនេះ ក្នុងគោលបំណងកាត់បន្ថយការទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍ ធ្វើអោយប៉ះពាល់ដល់កុមារផងដែរ ៕ កាំង ហុងវាស្នា
