សម្តេច​តេជោ​ ហ៊ុន សែន ​ឆ្លើយ​តប​ក្តី​បារម្ភ​​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក​​​ឈ្មោះ ​Chhoem Sakada ទាក់ទង​នឹង​​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា​ ឡាវ និងវៀតណាម​​ (CLV)

2024/07/27 11:21:41 am        349

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលទៅខមិនពន្យល់គណនីឈ្មោះ "Chhoem Sakada" ដែលបានបង្ហោះផ្សាយអំពីក្ដីបារម្ភ ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឡើងវិញថា ពុកបានបកស្រាយអស់២ម៉ោងសង្ឃឹមថាកូនយល់។ទឹកដីកម្ពុជាមិនត្រូវបានកាត់ឲ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាម ឬឡាវ។ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួន អនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ប្រជាជនយើងក៏មិនអាចចូលទៅវៀតណាមឡាវដោយគ្មានការអនុញ្ញាត។ឯប្រជាជនវៀតណាម​ និងឡាវក៏មិនអាចចូលមកប្រទេសយើងដោយគ្មានការអនុញ្ញាត។

កិច្ចសហការរបស់យើងប្រម៉ូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន សន្តិសុុខ។បើកូនអាចស្តាប់ឡើងវិញនូវការពន្យល់​របស់ពុកកូននិងកាន់តែយល់។ពុកទើបត្រឡប់មកពីវៀតណាមល្ងាចមុិញនេះ (26/7/2024) ដែល​ម្សិលមិញ​នេះ​ពុកចរចា​ជាមួយថ្នាក់ដឹកនាំវៀតណាមសុំឲ្យភាគីវៀតណាមបន្ថែម​ការលក់ភ្លើងឲ្យយើង​ដោយ​ដំឡើងពី២៥០មេហ្រ្គាវ៉ាត់ ដល់៤០០មេហ្រ្គាវ៉ាត់​ដែលភាគីវៀតណាមយល់ព្រម។ ​យើងផលិតភ្លើង​មិនទាន់គ្រប់​ឯឡាវផ្គត់ផ្គង់​ឲ្យយើងមិនទាន់តាមកិច្ចសន្យា។ ​ការខិតខំរកទីផ្សាឲ្យប្រជាជនយើងកាន់តែចាំបាច់​ដែលត្រូវការ​សម្រួលពាណិជ្ជកម្មឲ្យបានល្អជាមួយប្រទេសជិតខាងពិសេសតំបន់ភូមិភាគឥសាន្តរបស់យើងដែលខ្វះផ្លូវដឹកជញ្ជូនខ្វះអគ្គីសនីនិងខ្វះទីផ្សា។ ​២៥ឆ្នាំកន្លងមកហើយតើយើងមាន​បាត់បង់ទឹកដីនៅ​កន្លែងណាទេគឺអត់ទេតែយើងបានបោះបង្គោលព្រំដែលដល់មុំ៣កម្ពុជា ឡាវ​វៀតណាម​ថែមទៀត​ផង។​ពុកទទួលយកការកង្វល់និង​ការព្រួយបារម្មណ៍​របស់កូន និងប្រជាជន​យើង​ដោយសារកត្តា​ប្រវត្តិសាស្រ្តទើបប្រឹងប្រែងបោះបង្គោលព្រំដែនឲ្យរឹងមាំជាមួយប្រទេសជិតខាងដើរទន្ទឹមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង៕

អត្ថបទដែលទាក់ទង

ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ទៅចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក លើកទី២៥ នៅសាធារណរដ្ឋកូរ៉េ
2024/09/08 09:51:06 am        1
ពលរដ្ឋស្រុកក្រគរទទួលបានការពិនិត្យព្យាបាលភ្នែក និងវ៉ែនតា ឥតគិតថ្លៃពីពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ
2024/09/08 09:27:39 am        1
ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញត្រឡប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ នៅកោះបាលី
2024/09/08 09:12:03 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្យុះទីហ្វុង Yagi បានសម្លាប់មនុស្ស ៤នាក់ ក្រោយបោកបក់ដល់ដីគោកនៅភាគខាងជើងប្រទេសវៀតណាម

2024/09/08 09:59:09 am
​ព្យុះទីហ្វុង Yagi បានសម្លាប់មនុស្ស ៤នាក់ ក្រោយបោកបក់ដល់ដីគោកនៅភាគខាងជើង​ប្រទេសវៀតណាម
2024/09/08 09:58:36 am
​ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ទៅចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក លើកទី២៥ នៅសាធារណរដ្ឋកូរ៉េ
2024/09/08 09:51:06 am
​ពលរដ្ឋស្រុកក្រគរទទួលបានការពិនិត្យព្យាបាលភ្នែក និងវ៉ែនតា ឥតគិតថ្លៃពីពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ
2024/09/08 09:27:39 am
​ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញត្រឡប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ នៅកោះបាលី
2024/09/08 09:12:03 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/09/08 02:18:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/08/10 10:12:33 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/09/03 07:41:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/09/05 03:49:06 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/08/24 03:41:28 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am