កំពង់ធំ៖ ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំគគីធំ តំណាងឯកឧត្តម សុខ សូកេន អនុប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកបារាយណ៍ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២៧ ខែ កក្កដា ២០២៤ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី រួមទាំអគ្រឿងសក្ការៈបូជាជាច្រើនថ្វាយព្រះសម្មាសម្ពុទ្ធ នឹងបាននាំយកទៀនព្រះវស្សា៤គូរ និងគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកាចំនួន២លានរៀល វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា៤វត្ត ស្ថិតនៅក្នុងឃុំគគីរធំ ស្រុកបារាយណ៍ខេត្តកំពង់ធំ។
ក្នុងនាមឯកឧត្តម សុខ សូកេន ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ បានមានប្រសាសន៍ថា គ្រប់កាលៈទេសៈថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងតែយកចិត្ដទុកដាក់ ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគិតគូរខ្វល់ខ្វាយពីការខ្វះខាត ព្រះសង្ឃនៅតាមវត្ដអារ៉ាម ក្នុងរដូវចូលព្រះវស្សាដោយហេតុថា ព្រះសង្ឃទាំងឡាយគ្រប់ទីវត្តអារាមនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌។
ឯកឧត្តម បានបញ្ជាក់ថា ដោយសារកត្តាប្រទេសមានសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងទូទាំងប្រទេសបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរកំសាន្ត និងធ្វើបុណ្យទានតាមប្រពៃណីជាតិគ្រប់ទីកន្លែង។
ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចទាំងបី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ គណបក្សប្រជាជនកម្ពុជា៕









