មន្ត្រីជាន់ខ្ពស់ NBC អំពាវនាវដល់ប្រជាពលរដ្ឋ បន្តប្រើប្រាស់និងចូលរួមលើកកម្ពស់ប្រាក់រៀលបន្ថែម

2024/07/27 09:23:09 pm        67

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនកម្ពុជា អំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ-សហគ្រាស គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាពិសេស បងប្អូនប្រជាពលរដ្ឋ សូមបន្តប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការផ្សេងៗ ដើម្បីចូលរួមលើកកម្ពស់ប្រាក់រៀលឲ្យកាន់តែប្រសើរ។

​ឯកឧត្តម យឹម លាភ ទេសាភិបាលរងធនាគារជាតិនកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចហ្សូអរ”នៅខេត្តស្វាយរៀង ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក ក្នុងគោលដៅលើកកម្ពស់ការ ប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី។

ទោះបីយ៉ាងណា ការប្រើប្រាស់ដុល្លារអាមេរិក នៅបន្តមានកម្រិតខ្ពស់ បើធៀបនឹងប្រាក់រៀល ជាពិសេសនៅរាជធានីភ្នំពេញ និងតាមទីប្រជុំជននៅតាមបណ្តាខេត្ត, ក្នុងស្ថានភាពនេះ ឯកឧត្តម បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការ របស់ ខ្លួនដូចជា តាមរយៈការទូទាត់ ការបិទស្លាកថ្លៃទំនិញ និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្ដល់លក្ខខណ្ឌអនុគ្រោះឱ្យបានកាន់ តែច្រើន ចំពោះការប្រើប្រាស់ប្រាក់រៀល របស់ជាតិយើងទាំងអស់គ្នា។

ទាក់ទិនប្រាក់រៀលនេះដែរ ឯកឧត្តម យឹម លាភ លើកឡើងឲ្យដឹងថា ចំពោះការបោះផ្សាយក្រដាសប្រាក់ប្រភេទថ្មីវិញ សម្រាប់ជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ត្រូវបានធ្វើឡើងទូទាំងពិភពលោក ដើម្បីលើកទឹកចិត្តឱ្យប្រើប្រាស់ក្រដាសប្រាក់ និង ការពារការ ក្លែងបន្លំ ព្រោះនៅពេលបោះពុម្ភថ្មី យើងអាចបញ្ចូលបច្ចេកវិទ្យាសុវត្ថិភាពមួយចំនួនដូចជា ៖ រូបស្រមោល ខ្សែសយជាដើម ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា។ ក្រដាសប្រាក់មួយអាចមានចំណុចសុវត្ថិភាពពី ៣៥ ទៅជិត ៥០ ចំណុច ដើម្បីការពារការក្លែង បន្លំ លើសពីនេះក្រដាសប្រាក់ថ្មីត្រូវបានគេបោះផ្សាយ ដើម្បីរំឭកដល់ព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្រ នៅក្នុងប្រទេសដូចជា ក្រដាស ៣០ ០០០ រៀល និង ១៥ ០០០ រៀលជាដើម។

ជុំវិញប្រាក់រៀលនេះដែរ, តាមលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន JICA កាលពីឆ្នាំ ២០១៧ កន្លងមក បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ជាពិសេសចំពោះការចំណាយប្រចាំថ្ងៃ ហើយនៅតាមតំបន់ជនបទ ប្រាក់រៀលដើរតួនាទីចម្បងនិងទូលំទូលាយនៅក្នុងជីវភាពរស់នៅ មិនថា ប្រាក់ចំណូល ចំណាយ ឬសន្សំនោះទេ។ ជាក់ស្តែងសម្រាប់ខេត្តស្វាយរៀង យោងតាមទិន្នន័យអង្កេតនេះ គិតជាមធ្យមប្រ មាណ ៧០% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជន ត្រូវបានធ្វើឡើងជាប្រាក់រៀល។ ចំណែកការចំណាយជាប្រចាំវិញ យោងតាម ការស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា និង UNDP ក្នុងឆ្នាំ២០២៣, ការចំណាយជាប្រចាំថ្ងៃរបស់កម្មករនិយោជិតនៅរោងចក្រ រួមមាន៖ ការស្នាក់នៅ ថ្លៃទឹកភ្លើង ការធ្វើដំណើរ អាហារ សំលៀកបំពាក់ និងថ្នាំសង្កូវជាប្រាក់រៀល សម្រាប់អ្នករស់នៅតាមបណ្តាខេត្ត គឺមានចំនួន ៩២ ភាគរយ និងអ្នករស់នៅទីក្រុងមានចំនួន ៨២ ភាគរយ, ដូចនេះប្រសិនទាំងអ្នកលក់ និងអ្នកទិញ ប្រើប្រាស់ប្រាក់ រៀលតែមួយនោះ គឺអាចជួយដល់ការដោះដូរ ឲ្យមានភាពឆាប់រហ័ស និងងាយស្រួល ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm