រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បាននិយាយនៅថ្ងៃសៅរ៍ (ទី២៧ ខែកក្កដា)នេះ ថា ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា កាន់តែអាក្រក់ឡើងៗ ហើយសាររបស់លោកស្រី ទៅកាន់របបយោធា ដែលកំពុងកាន់អំណាច គឺបង្ហាញថា ស្ថានភាពនៅទីនោះ មិនឋិតថេរ ហើយក្រុមមេដឹកនាំយោធា គួរតែដើរផ្លូវផ្សេងសម្រាប់ប្រទេស និងប្រជាជនរបស់ខ្លួន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំកំពូលក្នុងតំបន់ជាបន្តបន្ទាប់ក្នុងប្រទេសឡាវ លោកស្រី Wong បាននិយាយថា ប្រទេសអូស្ត្រាលី មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីជម្លោះមីយ៉ាន់ម៉ា និងបានគាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។