រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានទៅដល់ប្រទេសជប៉ុន នៅថ្ងៃសៅរ៍ (ទី២៧ ខែ កក្កដា) សម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយមន្ត្រីជប៉ុន ក្នុងគោលបំណងពង្រឹងសម្ព័ន្ធភាពអាមេរិក-ជប៉ុន ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង។ ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាសន្តិសុខអាមេរិក-ជប៉ុនដែលធ្វើឡើងនៅទីក្រុងតូក្យូ។ លោក Austin និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប៊្លីនខិន (Antony Blinken) គ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន Minoru Kihara និងរដ្ឋមន្ត្រីការបរទេសលោក Yoko Kamikawa។
ការពិភាក្សានេះ ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់លើបញ្ហាយុទ្ធសាស្ត្រផ្សេងៗ រួមទាំងការធ្វើឲ្យប្រសើរឡើងនូវសក្តានុពលនៃរចនាសម្ព័ន្ធបញ្ជាការរបស់កងកម្លាំងសហរដ្ឋអាមេរិកជប៉ុន ដែលអាចឃើញឧត្តមសេនីយ៍ផ្កាយ៤មួយរូបដែលទទួលបន្ទុក ដោយបង្កើនទំនាក់ទំនងយោធាទ្វេភាគី និងបង្កើនការត្រៀម ប្រតិបត្តិការ។
បន្ទាប់ពីចាកចេញពីទីក្រុងតូក្យូ លោក Austin និង ប្ល៊ីនខិន នឹងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ជាទីដែលពួកគេ នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Gilberto Teodoro និងរដ្ឋមន្ត្រីការបរទេស លោក Enrique Manalo ជាផ្នែកនៃកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រី ២+២ លើកទី៤ រវាងសហរដ្ឋអាមេរិក និងហ្វីលីពីន។