អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani កាលពីថ្ងៃសុក្រ ទី២៦ ខែកក្កដា បាននិយាយថា កិច្ចប្រជុំផ្សះផ្សាដែលសម្របសម្រួលដោយចិន នាពេលថ្មីៗនេះ ក្នុងចំណោមបក្ខពួកប៉ាឡេ ស្ទីនផ្សេងៗគ្នា នៅទីក្រុងប៉េកាំង គឺជា «ការសម្រេចដ៏មានតម្លៃបំផុត»។
លោកបាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«កិច្ចប្រជុំនាពេលថ្មីៗនេះរបស់ក្រុមប៉ាឡេស្ទីន នៅទីក្រុងប៉េកាំង គឺជាសម្រេចដ៏មានតម្លៃ ក្នុងទិសដៅត្រឹមត្រូវ ស្របតាមការឈានដល់ កិច្ចព្រមព្រៀងមួយ និងការផ្សះផ្សាជាតិ»។
លោក បាននិយាយថា អ៊ីរ៉ង់គាំទ្របុព្វហេតុ និងការឯកភាពរបស់ប៉ាឡេស្ទីន ក្នុងចំណោមក្រុមប៉ាឡេស្ទីន ក៏ដូចជាចលនាសមូហភាពរបស់ពួកគេឆ្ពោះ ទៅរកការស្ដារឡើងវិញនូវ «សិទ្ធិជាមូលដ្ឋានរបស់ពួកគេ ក្នុងការសម្រេចចិត្តដោយខ្លួនឯង ការរំដោះទឹកដីប៉ាឡេស្ទីនពេញលេញ និងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ» ជាមួយទីក្រុងហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់ខ្លួន។
តបតាមការអញ្ជើញរបស់ភាគីចិន តំណាងជាន់ខ្ពស់នៃក្រុមប៉ាឡេស្ទីនចំនួន ១៤ បានធ្វើកិច្ចសន្ទនាផ្សះផ្សានៅទីក្រុងប៉េកាំងពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកក្កដា ហើយបានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការបញ្ចប់ការបែកបាក់ និងការពង្រឹងឯកភាពជាតិ។