ទីភ្នាក់ងារព័ត៌មាន Tunis Afrique Presse បាននិយាយថា សភានៃប្រទេសទុយនីស៊ី និងអាល់ហ្សេរី បានអនុម័តសេចក្តីថ្លែងការណ៍រួមមួយ ដោយជំរុញឲ្យផ្តល់ការការពារអន្តរជាតិដល់ប្រជាជនប៉ាឡេស្ទីន និងផ្តល់ជំនួយមនុស្សធម៌ និងវេជ្ជសាស្ត្រដល់ប្រទេសនេះ ។
សភានៃប្រទេសទាំងពីរ បានគាំទ្រដល់ការពន្លឿននីតិវិធីនៃការជំរុញអ៊ីស្រាអែលឲ្យទទួលខុសត្រូវព្រហ្មទណ្ឌ និងការអនុវត្តការប្រកាន់ខ្ជាប់នូវច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់អន្តរជាតិ «ជាពិសេសសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មហាសន្និបាតអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ»។
សភាទាំងពីរ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបន្តឈ្លានពានរបស់អ៊ីស្រាអែល។