ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យការជួសជុលតភ្ជាប់កំណាត់ផ្លូវជាតិលេខ១០ ដែលបាក់ស្រុត

2024/07/27 05:23:48 pm        134

ពោធិ៍សាត់៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ និងធ្វើការជាមួយក្រុមហ៊ុន នៅកំណាត់ផ្លូវជាតិលេខ១០ នៅត្រង់ចំណុច PK90+600 ដែលបានរអិលបាក់ស្រុត ស្ថិតក្នុងស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ ។

ទីតាំងលើកំណាត់ផ្លូវជាតិ ដែលមានដីរអិលបាក់ស្រុតនេះ បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំជោកជាំ ប្រមាណ២សប្តាហ៍ជាប់ៗគ្នា ដែលមានកំរិតទឹកភ្លៀងខុសពីធម្មតា បានធ្វើឱ្យហូរច្រោះដីនៅស្រទាប់​ខាងក្រោម និងបាក់ស្រុត នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ។

ក្រុមការងារបច្ចេកទេសរបស់ក្រសួង និងភាគីក្រុមហ៊ុន បានធ្វើការយ៉ាងសកម្ម ក្នុងការជួសជុល និងតភ្ជាប់ឡើងវិញ ​រហូតអាចចរាចរណ៍ជាបណ្តោះអាសន្នបានសម្រាប់រថយន្តធុនស្រាល និង​ខិតខំរួមគ្នាបន្តដោះស្រាយ ដើម្បីអាចបើកចរាចរណ៍ធម្មតានាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា គិតត្រឹមចុងខែកក្កដា ​ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេច​បាន៨៩,៥៦% ហើយ។ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងតភ្ជាប់ខេត្តចំនួន៣ រួមមាន៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើម​សាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕

អត្ថបទដែលទាក់ទង

ធនាគារជាតិរៀបចំផែនការជួយដល់សិស្សានុសិស្សស្វែងយល់នូវមូលដ្ឋានគ្រឹះ និងតម្រូវការទីផ្សារការងារ
2024/09/08 11:07:55 am        1
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ ជូនពលរដ្ឋនៅឃុំកោះសូទិន​ដោយឥតគិតថ្លៃ
2024/09/08 10:35:32 am        1
ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ទៅចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក លើកទី២៥ នៅសាធារណរដ្ឋកូរ៉េ
2024/09/08 09:51:06 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បញ្ជាក់ពីសារសំខាន់នៃការពង្រឹងកម្លាំងកងទ័ពជើងទឹក

2024/09/08 11:27:44 am
​មនុស្សរាប់ម៉ឺននាក់នាំគ្នាតវ៉ានៅប្រទេសបារាំង ក្រោយលោក Macron តែងតាំងលោក Barnier ជានាយករដ្ឋមន្រ្តីថ្មី
2024/09/08 11:11:33 am
​ធនាគារជាតិរៀបចំផែនការជួយដល់សិស្សានុសិស្សស្វែងយល់នូវមូលដ្ឋានគ្រឹះ និងតម្រូវការទីផ្សារការងារ
2024/09/08 11:07:55 am
​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ ជូនពលរដ្ឋនៅឃុំកោះសូទិន​ដោយឥតគិតថ្លៃ
2024/09/08 10:35:32 am
​ជម្លោះបានផ្ទុះឡើងរវាងក្រុមបាតុករ និងក្រុមនគរបាលនៅទីក្រុងតែល អាវីវ ប្រទេសអ៊ីស្រាអែល
2024/09/08 10:11:03 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/09/08 02:18:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/08/10 10:12:33 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/09/03 07:41:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/09/05 03:49:06 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/08/24 03:41:28 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am