ព្រះបរមរាជវាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Petra ថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ( Joe Biden) ព្រះមហាក្សត្រ ស្តេច Abdullah II នៃប្រទេសហ្ស៊កដានី បានផ្តោតលើតំបន់ហ្កាហ្សាស្ទ្រីប និងការខិតខំប្រឹងប្រែង ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌ នៅទីនោះ។
សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា៖«ព្រះអង្គម្ចាស់ បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីបញ្ចប់សង្រ្គាមនៅលើតំបន់ហ្កាហ្សាជាបន្ទាន់ និងធានាលំហូរនៃជំនួយគ្រប់គ្រាន់តាមរយៈច្រកឆ្លងកាត់ទាំងអស់ ខណៈពេលដែលធានាការចែកចាយរបស់ខ្លួន ដល់ជនស៊ីវិលនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ដោយមិនមានការពន្យារពេល ឬរារាំងឡើយ»។
ព្រះមហាក្សត្រហ្ស៊កដានី បានអំពាវនាវឲ្យសហរដ្ឋអាមេរិកបង្កើត «ទិសដៅផ្នែកនយោបាយ ដើម្បីសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ»។
សេចក្តីថ្លែងការណ៍ បានបន្តទៀតថា៖«មេដឹកនាំទាំងពីរ បានពិភាក្សាអំពីការវិវឌ្ឍនៅតំបន់វេសបែង និងសារៈសំខាន់នៃការគាំទ្រដល់អាជ្ញាធរប៉ាឡេស្ទីន [នៅទីក្រុងរ៉ាម៉ាឡា (Ramallah) ] ដោយព្រះមហាក្សត្រ បានអំពាវនាវឲ្យបញ្ចប់រាល់វិធានការឯកតោភាគី និងការវាយប្រហារអ្នកតាំងទីលំនៅជ្រុលនិយមប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់វេសបែង ក៏ដូចជាការរំលោភលើទីតាំងដ៏ពិសិដ្ឋរបស់សាសនាឥស្លាម និងគ្រិស្តសាសនិក នៅទីក្រុងហ្ស៊េរុយសាឡឹម»។