កំពង់ចាម: នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម ច្រឹង គឹមស្រ៊ាន ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ កុល ធារិន សមាជិការដ្ឋសភា (តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម) ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារចុះមូលដ្ឋានស្រុកស្ទឹងត្រង់ លោកប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១២ សរុបចំនួន ១៥០នាក់ នៅទីស្នាក់ការគណបក្សស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។











