ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បង្ហាញពីសមិទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍នៅលើវេទិកាអន្តរជាតិ និងបញ្ជាក់ពីការជឿនលឿនក្នុងការបង្ការអេដស៍ នៅកម្ពុជា

2024/07/28 05:00:01 am        119

ភ្នំពេញ ÷ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានត្រឡប់ពីដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលយូអិនអេដស៍ លើកទី៥៤ នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស និងសន្និសីទអន្តរជាតិស្តីពីអេដស៍ នៅក្រុងមុយនិច ប្រទេសអាល្លឺម៉ង់, នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ VIP។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងពីគណៈប្រតិភូកម្ពុជាបង្ហាញពីសមិទ្ធផលដែលសម្រេចបានក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងវេទិកាអន្តរជាតិ។ ក្នុងនោះកម្ពុជា បានដាក់ចេញគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។ ទន្ទឹមនឹងនេះ អង្គការយូអិនអេដស៍បានទទួលស្គាល់ថា កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីប៉ាស៊ីហ្វ៊ិក ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ផងដែរ។

ចំពោះសន្និសីទអន្តរជាតិស្តីពីអេដស៍នៅក្រុងមុយនិច មានការបង្ហាញពីការរីកចម្រើនខាងវិទ្យាសាស្ត្រ ដោយអ្នកស្រាវជ្រាវរកឃើញវិធីបង្ការការចម្លងមេរោគអេដស៍តាមរយៈការចាក់ថ្នាំ២ដងក្នុងមួយឆ្នាំ និងវិធីព្យាបាលឱ្យជាដាច់(បច្ចុប្បន្នបាន៧នាក់)ផងដែរ។ ប៉ុន្តែ វិធីសាស្ត្រចាក់ថ្នាំបង្ការត្រូវឆ្លងការពិនិត្យពីអង្គការសុខភាពពិភពលោកជាមុនសិន ហើយថ្នាំក៏អាចមានតម្លៃថ្លៃ។ បន្ថែមពីលើនោះ ក៏មានការព្រួយបារម្ភពីការកាត់បន្ថយការឆ្លងថ្មីដែលគោលដៅឆ្នាំ២០២៥ថាឱ្យមានចំនួន ៣៧០០០០នាក់នៅជុំវិញពិភពលោកនោះ នៅក្នុងឆ្នាំ២០២៣មានអ្នកឆ្លងថ្មី១,៣លាននាក់នៅឡើយ។ ឯថវិកាឆ្លើយតបក៏មានការថយចុះផងដែរ។ ប៉ុន្តែ ថ្នាក់ដឹកនាំអង្គការអន្តរជាតិទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ដូចជាអង្គការយូអិនអេដស៍ជាដើម លើកមតិឡើងថា គោលដៅបញ្ចប់អេដស៍នៅឆ្នាំ២០៣០ នៅតែអាចសម្រេចបាន ប្រសិនបើជំនួយហិរញ្ញវត្ថុមិនត្រូវបានកាត់បន្ថយ និងការគោរពសិទ្ធមនុស្សត្រូវបានលើកកម្ពស់គ្រប់ទីកន្លែង៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm