កងពលតូចដឹកជញ្ជូនលេខ៩៩ នឹងជួបជុំគ្នារៀបចំអបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់​ព្រែកជីកហ្វូណនតេជោ

2024/07/28 04:22:12 pm        1.4 K

ខណៈការបើកការដ្ឋានសាងសង់នូវ«គម្រោងព្រែកជីកហ្វូណនតេជោ»កាន់តែខិតជិតមកដល់ ពោលគឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាមុខនេះ កងពលតូចដឹកជញ្ជូនលេខ៩៩ នឹងរៀបចំ​អបអរ​សាទរ​នៅ​ក្នុងកងពលរបស់ខ្លួន ដោយនឹងមានការវាយជួង និងទូងស្គរដើម្បី​ជា​ការ​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល ក្នុងការកសាង​នូវគម្រោង​ជា​ប្រវត្តិសាស្រ្ត​ដែល​ផ្តល់​ឧត្ត​ម​ប្រយោជន៍​ជូន​ជាតិ និងប្រជាជនកម្ពុជាទាំងមូល។

លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជា​នាយ​សេនាធិការ​កង​ពលតូច​ដឹក​ជញ្ជូន​លេខ​៩៩​បានឲ្យដឹងថា ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយកអគ្គនាយកដ្ឋានភស្តុភារ និង​ហិរញ្ញ​វត្ថុរបស់ក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំបណ្ដាអង្គភាពចំណុះអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ រួមនឹងនាយ​ទាហាន ​ពល​ទាហាន​របស់​កង​ពលតូច​ដឹក​ជញ្ជូន​លេខ៩៩ ជួបជុំគ្នានៅក្នុងបរិវេ​ន​កង​ពលតូច​ដឹង​ជញ្ជូន​លេខ៩៩ ដើម្បី​អបអរ​សាទរ​ថ្ងៃ​បើក​ការដ្ឋានសាងសង់នូវ«គម្រោងព្រែកជីកហ្វូណនតេជោ»នាថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤​ខាង​មុខនេះ ខណៈព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តរបស់កម្ពុជានេះ នឹងមានការវាយជួង ទូងស្គរ និង​រគាំង​ទូទាំង​ប្រទេសនោះ។

លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី បាននិយាយថា«ជំនួសមុខឲ្យ មេបញ្ជាការ​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ៩៩ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រមូលផ្តុំកងកម្លាំងអបអរសាទរព្រឹត្តិការណ៍នា​ថ្ងៃ​ទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដែលជា​ថ្ងៃប្រ​វត្តិសាស្រ្តបើកការដ្ឋានសាងសង់នូវ​គម្រោង​​ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជាយើង។កងពលតូចដឹកជញ្ជូនលេខ៩៩នឹងមានការប្រជុំជួរ វាយជួងទៅ​តាមការណែនាំ របស់រាជរដ្ឋាភិបាលនៅវេលាម៉ោង៩ និង៩នាទី នាថ្ងៃទី៥ ខែសីហាខាងមុខនេះ»

សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈគម្រោង​យក្សមួយនេះត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានចូល​រួម​អបអរ​សាទរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ថែមទាំងត្រៀមខ្លួនវាយជួង ទូងស្គរ និងរគាំងក្នុង​ថ្ងៃ​បើ​ក​កា​​រដ្ឋានសាងសង់ដែរនោះ។

គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹង​ចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។

ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសជាផ្លូវការចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ប្រជា​ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបណ្តាគណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេង​គាំទ្រ​យ៉ាង​កង​រំពង​ដើម្បី​ឱ្យ​រាជ​រដ្ឋាភិបាល​សម្រេច​គម្រោង​ព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីក​ដ៏​មាន​សារៈ​សំខាន់​មួយ​នេះ បានក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយ និងបានបង្ហាញ​ឱ្យ​ឃើញ​ពី​មហា​សាមគ្គី​ជាតិ​ផ្ទៃ​ក្នុង​ខ្មែរ​យ៉ាងរឹងមាំផងដែរ។

គម្រោង​ព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាច​កាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែល​អំណោយ​ផល​ដល់​ភាព​ប្រកួត​ប្រជែង​នៃ​ទំនិញ​កម្ពុជា ពោលគឺអាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរ​ណប​ថ្មី​ៗជាច្រើនជាដើម។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធ​ធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។

«ព្រែកជីក​ហ្វូណនតេជោ»នេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ដោយ​បង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និង​កំពង់​ផែ​ផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅ​មាន​ផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        2
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        107
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm