ក្រុមអាជ្ញាធរអ៊ីស្រាអែល បានដាក់ការស្តីបន្ទោសក្រុមហេសប៊ូឡាលីបង់គាំទ្រដោយដោយអ៊ីរ៉ង់ សម្រាប់ការវាយប្រហាររ៉ុក្កែតលើតំបន់ខ្ពង់រាប Golan Heights ហើយពួកគេសន្យាថា នឹងឆ្លើយតបវិញ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហេសប៊ូឡា បានច្រានចោលរាល់ទំនួលខុសត្រូវណាមួយចំពោះការវាយប្រហារនេះ នៅក្នុងសេចក្តីថ្លែងការណ៍ ។
រូបភាពវីដេអូឃ្លីប ដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃសៅរ៍ ឃើញពេលដែលរ៉ុក្កែតវាយប្រហារទីលានបាល់ទាត់ ស្ថិតនៅតំបន់ខ្ពង់រាប Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល ។
ក្រុមអាជ្ញាធរអ៊ីស្រាអែល និយាយថា ការវាយប្រហារលើភូមិ Majdal Shams បានសម្លាប់មនុស្ស១២នាក់ រួមទាំងកុមារផងដែរ ។
វាគឺជាការវាយប្រហារស្លាប់មនុស្សច្រើនបំផុតនៅអ៊ីស្រាអែល ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅតំបន់ហ្កាហ្សាស្រ្ទីប ។
សេវាកម្មរថយន្តគិលានសង្រ្គោះអ៊ីស្រាអែល និយាយថា មនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារនេះ ៕



