ក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា មនុស្សយ៉ាងហោច ៣០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល លើសាលារៀនធ្វើជាទីជម្រកសម្រាប់ជនប៉ាឡេស្ទីនជម្លៀសខ្លួន នៅតំបន់ហ្កាហ្សាស្រ្ទីប ។
អ៊ីស្រាអែល អះអាងថា ពួកគេបានវាយប្រហារលើគោលដៅក្រុមជីវពលដែលកំពុងប្រើប្រាស់បរិវេនមួយនេះ ។
សារព័ត៌មានគ្រប់គ្រងដោយក្រុមហាម៉ាស់ រាយការណ៍ថា កុមារ ១៥នាក់ និងស្រ្តី ៨នាក់ ស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅទីក្រុងភាគកណ្តាល Deir Al-Balah ហើយមនុស្សជាង ១០០នាក់ផ្សេងទៀត បានរងរបួស ។
រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញជនប៉ាឡេស្ទីន វិលត្រឡប់មកកាន់ទីតាំងរងការទម្លាក់គ្រាប់បែក ដើម្បីពិនិត្យមើលទ្រព្យសម្បត្តិរបស់ពួកគេ ។
ជញ្ជាំងអគារ ត្រូវបានបំផ្ទុះ ហើយកម្ទេចកម្ទី បានរាយប៉ាយពាសពេញសួនសាលារៀន ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរសុខភាពក្នុងស្រុក បានឲ្យដឹងថា ជនប៉ាឡេស្ទីនជាង ៣៩.០០០នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ៕

