រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Minoru Kihara បានជួបពិភាក្សាការងារជាមួយសមភាគីកូរ៉េខាងត្បូងលោក Shin Won-Sik នៅទីក្រុងតូក្យូ មុនជំនួបត្រីភាគីជាមួយរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នៅថ្ងៃអាទិត្យនេះ។ ជំនួបនេះ បានកើតមាន ស្របពេលភាពតានតឹងឡើងកម្តៅខ្លាំងនៅសមុទ្រចិនខាងត្បូង។ ប្រទេសទាំង៣ ទើបជួបគ្នាកាលពីខែមុន នៅក្រៅកិច្ចប្រជុំ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី ។

លោក Austinកំពុងធ្វើការ ដើម្បីផ្តោតការយកចិត្តទុកដាក់ឡើងវិញលើការគំរាមកំហែងរបស់ចិននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាស្វែងរកការបន្ធូរបន្ថយក្តីកង្វល់ចំពោះជម្លោះនៅអ៊ុយក្រែន និងតំបន់ហ្កាហ្សាស្រ្ទីប ។
ទោះបីជាយ៉ាងណាក៏ដោយ មាននូវក្តីកង្វល់កើនឡើងផងដែរថា ទីក្រុងវ៉ាស៊ីងតោន បានផ្តោតសំខាន់លើការជួយអ៊ុយក្រែនវាយបកការវាយប្រហាររបស់រុស្ស៊ី និងគាំទ្រសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ខណៈព្យាយាមធានាថា ជម្លោះនេះ នឹងមិនរីករាលនោះទេ ធ្វើឲ្យលែងមានចំណាប់អារម្មណ៍ពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ៕