ថ្ងៃប្រកួតទី១ (២៧ ខែកក្កដា) បានបញ្ចប់ដោយអូស្តាលី ឈរនៅលំដាប់ទី១តារាងមេដាយបណ្តោះអាសន្ន ដោយឈ្នះមេដាយមាស ៣គ្រឿង ប្រាក់២គ្រឿង សរុប៥គ្រឿង។
-ចិន លេខ២ មេដាយមាស២គ្រឿង សំរឹទ្ធ១គ្រឿង សរុប៣គ្រឿង។
-អាមេរិក លេខ៣ មេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ២គ្រឿង សរុប៥គ្រឿង។
-ម្ចាស់ផ្ទះបារាំង លេខ៤ មេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ១គ្រឿង សរុប៤គ្រឿង។
-កូរ៉េខាងត្បូង លេខ៥ មេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿង សរុប៣គ្រឿង។
-បែលហ្ស៊ិក ជប៉ុន និងកាហ្សាក់ស្ថាន លេខ៦រួមគ្នា មេដាយមាស១គ្រឿង សំរឹទ្ធ១គ្រឿងដូចគ្នា។
-អាល្លឺម៉ង់ និងចិនហុងកុង លេខ៩ស្ទួន មេដាយមាស១គ្រឿងដូចគ្នា។
-អ៊ីតាលី ឈ្នះមេដាយប្រាក់១គ្រឿង និងសំរឹទ្ធ២គ្រឿង
-ចក្រភពអង់គ្លេស ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ១។
-កាណាដា ហ្វីជី ម៉ុងហ្គោលី និងទុយនីស៊ី ឈ្នះមេដាយប្រាក់១គ្រឿងដូចគ្នា។
-អេស្ប៉ាញ ហុងគ្រី អាហ្វ្រិកខាងត្បូង និងស៊ុយអែត ឈ្នះមេដាយសំរឹទ្ធ១គ្រឿងដូចគ្នា។
សរុបមកគិតត្រឹមថ្ងៃទី២៧ ខែកក្កដា មាន២០ប្រទេសដណ្តើមបានដាយរៀងៗខ្លួន (មាស ១៣ ប្រាក់ ១៣ សំរឹទ្ធ១៥) ៕







