ក្រុមបាតុករអ៊ីស្រាអែល បានជួបជុំគ្នាតាមដងផ្លូវនៅក្នុងទីក្រុងតែល អាវីវ កាលពីថ្ងៃសៅរ៍ ទាមទារឲ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu លាលែងពីតំណែង និងអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ។
នៅក្នុងទីក្រុងតែល អាវីវ ជាទីដែលលោក Netanyahu នៅគ្រប់គ្រងសំឡេងភាគច្រើនក្នុងសភានោះ ក្រុមបាតុករជាច្រើន បាននាំគ្នាគ្រវីទង់ជាតិអ៊ីស្រាអែល ស្របពេលដែលបាតុករខ្លះទៀត កាន់បដារិះគន់ការដោះស្រាយបញ្ហាសំខាន់ៗរបស់លោក Netanyahu ដូចជាការនាំយកចំណាប់ថ្នូរពីតំបន់ហ្កាហ្សា និងការឈានដល់បទឈប់បាញ់ ។
បាតុកម្មរាល់ប្រចាំសប្តាហ៍នេះ បានកើតមានកាន់តែញឹកញាប់ ស្របពេលដែលសង្រ្គាមប្រឆាំងក្រុមហាម៉ាស់ នៅតែអូសបន្លាយពេល ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរសុខភាពក្នុងស្រុក បានឲ្យដឹងថា ជនប៉ាឡេស្ទីនជាង ៣៩.០០០នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ។
អ៊ីស្រាអែល ដែលបានបាត់បង់ទាហានរបស់ខ្លួនចំនួន ៣២៨នាក់នៅក្នុងសង្រ្គាមហ្កាហ្សានោះ បានប៉ាន់ស្មានថា ក្រុមយុទ្ធជនហាម៉ាស់ ស្មើនឹង ១ភាគ៣នៃជនប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ ចាប់តាំងពីការវាយប្រហាររបស់ពួកគេ៕
