គណៈមេធាវីកម្ពុជា ចាប់ផ្តើមចុះអនុវត្តផ្ទាល់នូវគម្រោងមេធាវីដល់មូលដ្ឋានក្នុងខេត្តកំពង់ធំ

2024/07/28 07:52:48 pm        99

កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចាប់​ផ្តើម​ចុះ​អនុវត្តផ្ទាល់នូវគម្រោងមេធាវីដល់មូលដ្ឋានក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាស​នោះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ការរៀបចំនូវគម្រោងមេធាវីដល់មូលដ្ឋាននេះមានទឹសដៅ៤សំខាន់ៗ ក្នុងនោះ៖ ទី១.ចង់ធ្វើ​ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី។ ទី២.សេវាកម្មរបស់មេធាវី ដែលពាក់ព័ន្ធជា​មួយ​និង​ការ​ការពារក្តីដល់ជនក្រីក្រ។ ទី៣.ការផ្សព្វផ្សាយអំពីការជួយទៅដល់ជនក្រីក្រជាលក្ខណៈទូលំទូលាយរបស់គណៈមេធាវី ទាំងនៅក្នុងរឿងរដ្ឋប្បវេណី ក៏ដូចជារឿងព្រហ្មទណ្ឌ។ និងទី៤.ជា​ការផ្សព្វ​ផ្សាយ​នូវ​ច្បាប់​គោល​មួយ​ចំនួន ជាពិសេស គឺទាក់ទងជាមួយនិងផ្នែករដ្ឋប្បវេណី និងរឿងព្រហ្មទណ្ឌ ដោយបាន​ផ្សព្វ​ផ្សាយ​ផ្ទាល់​ជាមួយនិងមន្រ្តីអាជ្ញាធរមូលដ្ឋាន ដែលជាថ្នាក់ដឹកនាំ នៅក្នុងកម្រិតក្រុង ស្រុក ខណ្ឌ ក៏ដូចជាកម្រិត ឃុំសង្កាត់ និងភូមិផងដែរ។

 ឯកឧត្តម បន្តថាតាមរយៈការផ្សព្វផ្សាយរបស់គណៈមេធាវី អាជ្ញាធរមូលដ្ឋានចាប់ពីកម្រិតស្រុក ឬ​ថ្នាក់ខណ្ឌចុះទៅនេះ គាត់និងបានដឹងអំពីសេវាកម្មរបស់គណៈមេធាវី ក៏ដូចជាកិច្ចការងារ ដែល​គណៈ​មេធាវី​បានធ្វើកន្លងមក ជាប្រយោជន៍របស់ប្រជាពលរដ្ឋ សង្គម ហើយជាពិសេសគឺ​នៅក្នុង​ការ​ចូល​រួមចំណែក អនុវត្តនូវ គោលនយោបាយបញ្ចកោណ​តំណាក់​កាលទី១​របស់​រាជរដ្ឋាភិបាល។

ឯកឧត្តមបន្ថែមថា ក្រុមអាជ្ញាធរទាំងអស់ គឺគាត់ជាអ្នកធ្វើកិច្ចការងារផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋ ជាអ្នកទទួលនូវសំណូមពរ ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋ ក្រោយពីបាន​ធាតុចូល​ពី​គម្រោង​នេះ​ទៅ ពួកគាត់អាចចូលរួមដោះស្រាយបញ្ហា និងសំណូមព​រ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុ​ងវិ​ស័យ​ច្បាប់​រដ្ឋប្បវេណី ក្នុងវិស័យព្រហ្មទណ្ឌ ពិសេសអត្រានុកូលដ្ឋាន ការលែងលះការបែងចែកមរតក ជាដើម ដោយមានប្រសិទ្ធភាព និងឆាប់រហ័ស។

ឯកឧត្តម បញ្ជាក់បន្ថែមផងដែរថា នៅក្នុងការអនុវត្តគម្រោងមេធាវីដល់មូលដ្ឋាននេះ គណៈ​មេធាវី​ក៏​បានទទួលនូវការគាំទ្រពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ដោយបានស្នើរសំឱ្យអាជ្ញាធររាជធានី ខេត្ត ក៏ដូចជាគណៈមេធាវី សហការ​គ្នា នៅក្នុងការរៀបចំ នូវការបណ្តុះបណ្តាលនេះ។ យោង​ទៅ​តាម​ផែនការ​បន្ទាប់​ពីគម្រោងមេធាវីដល់​មូលដ្ឋាននៅក្នុងរដ្ឋបាលខេត្តកំពង់ធំ ជាបន្តគណៈមេធាវីនៃព្រះរាជា​ណាចក្រ​កម្ពុជា​ គ្រោងនិងរៀបចំធ្វើជាបន្តនៅក្នុងស្រុកនានា ក្នុងខេត្តកំពង់ធំផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ គណៈមេធាវីនៃព្រះរាជាណា​ចក្រ​កម្ពុជា​ បានចូលរួមចំណែកយ៉ាងច្រើននៅក្នុងការដោះស្រាយបញ្ហា ពិសេសនៅ​ក្នុង​វិស័យ​ព្រហ្ម​ទណ្ឌ ជូនទៅដល់ប្រជាពលរដ្ឋ ដែលមានអ្នកពាក់ព័ន្ធជាង​៧ម៉ឺននាក់​បានទ​ទួល​នូវ​សេវា​ជំនួយ​ផ្នែកច្បាប់ផងដែរ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm