ពលរដ្ឋនៅខេត្តមណ្ឌលគិរីរីករាយជាមួយកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម

2024/07/28 01:07:17 pm        69

ក្រោយទទួលបានដំណឹងអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដែលក្នុងនោះ ខេត្តមណ្ឌលគិរីត្រូវបានរួមបញ្ចូលយ៉ាងពិសេស បានធ្វើឲ្យ​ពលរដ្ឋ​នៅ​ខេត្តភាគឥសាន្តនេះ សប្បាយចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផល​នៃ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រមុខ​ដឹកនាំ​ជាតិ ដែលនាំយកភូមិភាគឥសាន្តរបស់ប្រទេស ពិសេសខេត្តមណ្ឌលគិរី ឲ្យក្លាយជា​តំបន់​សេដ្ឋកិច្ច​សំបូរបែប និងរីកចម្រើនកាន់តែខ្លាំងឡើង។

ពលរដ្ឋនៅក្រុងសែនមនោរម្យ បានបង្ហាញទស្សនថា ព័ត៌មានក្លែងក្លាយ​ដែល​ក្រុម​ប្រឆាំង​ខ្លះ​បាន​ចុះ​ផ្សាយ​ថា ខេត្តមណ្ឌលគិរី ត្រូវបានកាត់ឲ្យវៀតណាម គឺគ្រាន់តែជាឧបាយកលនយោបាយ ប៉ុន្តែ​ពលរដ្ឋនៅទីនេះសប្បាយចិត្តខ្លាំងណាស់ក្រោយបានដឹងអំពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ព្រោះគម្រោងអភិវឌ្ឍន៍នេះនឹងជួយឲ្យខេត្តមណ្ឌលគិរីរីកចម្រើនលើគ្រប់វិស័យ ហើយនាំឲ្យពលរដ្ឋមានជីវភាពប្រសើរឡើង។

នាយករដ្ឋបាល​សាលា​ខេត្តមណ្ឌលគិរីលោក នាង វណ្ណៈ បានឲ្យដឹងថា ទិដ្ឋភាពពិត​នៃ​ការ​អភិវឌ្ឍន៍​នៅខេត្តមណ្ឌលគិរី មិនដូចអ្វីដែលក្រុមឧទ្ទាមក្រៅច្បាប់មួយចំនួនអះអាងនោះឡើយ។ បច្ចុប្បន្ននេះ ខេត្តមណ្ឌលគិរី​បាន​ទទួល​គម្រោង​អភិវឌ្ឍន៍​ពី​កិច្ច​សហប្រតិបត្តិការតំបន់​ត្រីកោណ​អភិវឌ្ឍន៍​រួច​ហើយ ដែលរួមមានប្រព័ន្ធទឹកស្អាតនៅក្រុងសែនមនោរម្យ និង​សាលា​រៀន​៥​ខ្នង​នៅ​តាម​បណ្ដា​ក្រុងស្រុក។ នេះគឺជាលទ្ធផលតូចមួយប៉ុណ្ណោះដែលខេត្តមណ្ឌលគិរីទទួលបានពីកិច្ចសហប្រតិបត្តិការ CLV ខណៈដែលវិស័យជាច្រើនទៀតនឹងត្រូវបានអភិវឌ្ឍន៍បន្ថែមនៅពេលអនាគត។

លោក នាង វណ្ណៈ បានបន្ថែមថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ មិនកំណត់ត្រឹម​តំបន់​ណា​មួយនោះទេ ប៉ុន្តែពាក់ព័ន្ធទៅនឹងខេត្តមណ្ឌលគិរីទាំងមូល និងគ្រប់វិស័យ ដែលនឹងជំរុញ​ផលប្រយោជន៍ដល់ពលរដ្ឋទាំងអស់គ្រប់មូលដ្ឋានក្នុងខេត្ត។ រដ្ឋបាលខេត្តមណ្ឌលគិរីបានគាំទ្រទាំងស្រុងចំពោះកិច្ចសហប្រតិបត្តិការនេះ ដែលសម្ដេចតេជោបានផ្ដួចផ្ដើម ដើម្បីអភិវឌ្ឍន៍តំបន់ភាគឥសាន្តទាំងមូល។

គួររម្លឹកថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានផ្តល់ដំណោះស្រាយសម្រាប់ការអភិវឌ្ឍន៍ខេត្តមណ្ឌលគិរីក្នុងវិស័យសេដ្ឋកិច្ច សង្គម បរិស្ថាន និងទេសចរណ៍។ កិច្ចសហប្រតិបត្តិការនេះបានបង្កើនភាពរីកចម្រើន និងសម្រួលដល់អនាគតរបស់ខេត្តមណ្ឌលគិរី និងតំបន់ទាំងមូល។ មណ្ឌលគិរីមានទេសភាពធម្មជាតិស្រស់ស្អាត និងកន្លែងទេសចរណ៍ពេញនិយម។ ការវិនិយោគក្នុងវិស័យទេសចរណ៍ នឹងលើកកម្ពស់សេវាកម្មទេសចរណ៍ និងទាក់ទាញអ្នកទេសចរមកពីប្រទេសជិតខាង មករីករាយជាមួយធម្មជាតិដ៏អស្ចារ្យនៃខេត្តមណ្ឌលគិរី៕ អ៊ិត ភីរុណ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am