ការរញ្ជួយដីខ្លាំងកម្រិត ៥,១រ៉ិចទ័របានវាយប្រហារក្នុងចម្ងាយ ៥៤គីឡូម៉ែត្រ ពីទីក្រុង Kon Tum ខេត្ត Kon Tum ប្រទេសវៀតណាម នៅព្រឹកថ្ងៃអាទិត្យ (២៨ កក្កដា) នេះ វេលាម៉ោង ១១:៣៥នាទីព្រឹក (ម៉ោងក្នុងស្រុក)។ រញ្ជួយដីនេះមានជម្រៅរាក់ខ្លាំងត្រឹមតែ ៤,៥ គីឡូម៉ែត្រប៉ុណ្ណោះ ហើយត្រូវបានគេមានអារម្មណ៍ដឹងនៅលើតំបន់ដ៏ធំមួយ។ ជម្រៅដ៏រាក់នៃរញ្ជួយនេះ បណ្តាលឱ្យគេមានអារម្មណ៍ដឹងពីរញ្ជួយខ្លាំងនៅជិតចំណុចកណ្តាល ជាងការរញ្ជួយជ្រៅនៃរ៉ិចទ័រស្រដៀងគ្នា៕
