រដ្ឋមន្ត្រីក្រសួងការងារ ចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រដំឡើងម៉ូតូ កង់ និងរ៉ឺម៉កអគ្គិសនីស្តង់ដាកូរ៉េ

2024/07/29 12:04:11 am        313

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ​២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉ក​ដែល​ដើរ​ដោយថាមពលអគ្គិសនី និងឧបករណ៍បញ្ចូល ឬសាកថ្មដែលជាការវិនិយោគរបស់​វិនិយោគិន​កូរ៉េខាងត្បូងដែ​លមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្ត​កណ្ដាល។

ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ បានស្តាប់បទបង្ហាញរបស់អ្នកជំនាញលើដំណើរការផលិត និង​ការ​ផ្គុំ​ដំឡើង ម៉ូតូ កង់ រ៉ឺម៉កដែលដើរដោយថាមពលអគ្គិសនី និងការដើរពិនិត្យមើលជាក់ស្តែងនូវសង្វាក់​ផលិតកម្ម​ជា​កញ្ចប់របស់រោងចក្រ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ទៅលើអ្នកវិនិយោគ​កូរ៉េដែ​ល​បាន​សម្រេច​ចិត្ត​បោះទុន​វិនិយោគនៅកម្ពុជាដែលបាននិងកំពុងបង្កើតឱ្យមានឱកាសការងារដល់យុវជន និង​ពលរដ្ឋ​កម្ពុជាឱ្យបានធ្វើការក្នុងរោងចក្រដែលមានលក្ខណៈស្តង់ដារបស់កូរ៉េមួយនេះ។

ក្រៅពីស្តាប់បទបង្ហាញ និងទស្សនកិច្ចសង្វាក់ផលិតកម្មក្នុងរោងចក្រ ឯកឧត្តម ហេង សួរ បាន​ឆ្លៀត​សួរ​សុខទុក្ខដល់និយោជិតដែលជាអតីត​សិស្សបានបញ្ចប់ការសិក្សាចេញពីវិទ្យាស្ថានជាតិ​ពហុ​បច្ចេកទេស​កម្ពុជា(NPIC) ដែលកំពុងបម្រើការនៅក្នុងរោងចក្រផងដែរ។

រោងចក្រវីដាប់ប៊ែលយូ&ស៊ី ឯ.ក (VW&C CO., LTD)​ត្រូវ​បាន​ដាក់ឱ្យដំណើរ​ការ​ដំឡើង​នៅ​ឆ្នាំ២០២៣ ហើយអាចមានសមត្ថភាពផ្គុំបានចំនួន ១០០​ទៅ​២០០​គ្រឿង​ក្នុង​មួយថ្ងៃនៅ​ចុង​ឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥។

គួររំលឹក​ថានៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុននេះ បានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាមុនគេ ក្នុងខណៈដែលបានសិក្សាគម្រោងវិនិយោគនៅបណ្តាប្រទេសផ្សេងទៀតដូចជាថៃ និងម៉ាឡេស៊ីជាដើម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm