ការវាយប្រហារដោយគ្រាប់រ៉ូកែត ធ្វើឱ្យអ៊ីស្រាអែល-ហេសបូឡា ជិតឈានទៅរកសង្គ្រាមពេញបន្ទុក

2024/07/29 03:15:14 pm        170

រដ្ឋមន្ត្រីការពារជាតិអីស្រាអែលកាលពីថ្ងៃអាទិត្យ បានស្ដីបន្ទោសក្រុមហេសបូឡានៅលីបង់គាំទ្រដោយអ៊ីរ៉ង់សម្រាប់ការវាយប្រហារដោយគ្រាប់រ៉ូកែត ដែលបានសម្លាប់កុមារ និងយុវជន អ៊ីស្រាអែល១២នាក់ក្នុងតំបន់ខ្ពង់រាបហ្គូឡង់ (Golan Heights) កាលពីថ្ងៃសៅរ៍ទី២៧កក្កដា។

នៅពេលព្រឹកបន្ទាប់ពីគ្រាប់រ៉ូកែតមួយបានធ្លាក់លើទីលានបាល់ទាត់នៅតំបន់ខ្ពង់រាបហ្គូឡង់ ដែលកាន់កាប់ដោយអ៊ីស្រាអែល បណ្ដាលឲ្យមនុស្ស១២នាក់បានស្លាប់ ដោយក្រុមអាជ្ញាធរសាកលវិទ្យាល័យបានប្រកាសថាបុគ្គលិកទាំងអស់ដែលធ្វើការហួសពីជាន់ទី ៥ ក្នុងអគារកម្ពស់ ៣០ ជាន់គួរតែធ្វើការពីផ្ទះ។ ការភ័យខ្លាចកាន់តែខ្លាំងនាំឲ្យអ្នករស់នៅនិងធ្វើការនៅតំបន់នេះ លើកឡើងថា ពួកគេស្ថិតនៅក្នុងជួរនៃការបាញ់ប្រហារពីក្រុមសកម្មប្រយុទ្ធ ហេសបូឡា របស់ប្រទេសលីបង់។ សាកលវិទ្យាល័យ Haifa ស្ថិតនៅចម្ងាយតិចជាង៥០គីឡូម៉ែត្រពីព្រំដែនរបស់អីស្រាអែលជាប់ជាមួយលីបង់។ 

ការបាញ់ឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងលីបង់ បានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី ៨ ខែតុលា នៅពេលដែលក្រុម ហេសបូឡា បានបាញ់រ៉ូកែត និងគ្រាប់ផ្លោងទៅលើទីតាំងអ៊ីស្រាអែល ជាការបង្ហាញសាមគ្គីភាពជាមួយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលា។ ក្រុមទាំងពីរអំពាវនាវឱ្យមានការបំផ្លាញរដ្ឋអ៊ីស្រាអែល។

ការវាយប្រហារជាញឹកញាប់ដោយក្រុមហេសបូឡាបានវាយប្រហារភាគខាងជើងអ៊ីស្រាអែល និងតំបន់ ខ្ពង់រាបហ្គូឡង់ ដែលអ៊ីស្រាអែលដណ្តើមបានពីប្រទេសស៊ីរីក្នុងអំឡុងសង្រ្គាមឆ្នាំ ១៩៦៧ និងបានបញ្ចូលជាឧបសម្ព័ន្ធក្នុងឆ្នាំ ១៩៨១ ។ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស និងមីស៊ីលទៅកាន់ភាគខាងត្បូងប្រទេសលីបង់ និងហួសពីនេះ រួមទាំងការវាយប្រហារទាំងយប់ជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់កែតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនផងដែរ។

ការវាយប្រហារសងសឹកគ្នាទៅវិញទៅមកចាប់តាំងពីខែតុលាមក បានសម្លាប់មនុស្សជាង ៤៥០ នាក់នៅក្នុងប្រទេសលីបង់ ប្រហែល ១០០នាក់ជាជនស៊ីវិល ខណៈអ៊ីស្រាអែលនិយាយថា ជនស៊ីវិល២៣ នាក់ និងទាហាន ១៧នាក់របស់ខ្លួនត្រូវបានសម្លាប់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        17
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        35
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm