រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅតែមានការខ្វែងគំនិតគ្នាលើបញ្ហានានាដូចជាជម្លោះនៅសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ជាដើម ក្នុងជំនួបនៅប្រទេសឡាវកាលពីចុងសប្ដាហ៍នេះ។ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ភាគីទាំងពីរបានទទួលស្គាល់សារៈសំខាន់នៃការរក្សាទំនាក់ទំនងបើកចំហរ។
ក្រសួងការបរទេសបាននិយាយថា លោក Blinken បានលើកឡើងពីការព្រួយបារម្ភអំពី សកម្មភាពអស្ថិរភាព របស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងនៅលើដែនទឹកមានជម្លោះ Thomas Shoal ផងដែរ។

ក្រសួងការបរទេសបាននិយាយថា Blinken បានបញ្ជាក់ការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
ចំណែកក្រសួងការបរទេសចិនបាននិយាយថា លោក Wang បានពន្យល់ថាទីក្រុងប៉េកាំងបានឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងម៉ានីលលើការរៀបចំបណ្តោះអាសន្នដើម្បីគ្រប់គ្រងស្ថានការណ៍។ ក្រសួងនេះនិយាយថាលោកបានជំរុញឱ្យសហរដ្ឋអាមេរិកកុំបង្កបញ្ហាឬធ្វើឱ្យខូចស្ថិរភាពដែនសមុទ្រទាក់ទងនឹងដែនទឹកមានជម្លោះ។

ក្រសួងការបរទេសបាននិយាយថាលោកBlinken ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរ៕