ការប៉ះទង្គិចគ្នា ផ្ទុះឡើងខណៈការិយាល័យបោះឆ្នោត បានបិទក្នុងប្រទេសវ៉េណេស៊ុយអេឡា

2024/07/29 04:39:53 pm        112

ការប៉ះទង្គិចគ្នា បានផ្ទុះឡើងកាលពីយប់ថ្ងៃអាទិត្យ នៅក្នុងការិយាល័យបោះឆ្នោតមួយកន្លែងក្នុងទីក្រុង Caracas នៅពេលដែលមណ្ឌលបោះឆ្នោតបានបិទ អំឡុងការបោះឆ្នោតប្រធានាធិបតី។

អ្នកគាំទ្រដ៏អន្ទះសារនៃក្រុមប្រឆាំងនៅប្រទេសវេណេស៊ុយអេឡា បានមកប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យបោះឆ្នោត ដោយរង់ចាំការរាប់សន្លឹកឆ្នោតចាប់ផ្តើម។

ប្រជាជន នៅខាងក្រៅការិយាល័យបោះឆ្នោត បានទាមទារចូលទៅខាងក្នុងកន្លែងនោះ ដើម្បីធ្វើជាសាក្សីនៃការរាប់សន្លឹកឆ្នោត ដោយអបអរសាទរ ស្រែកថា «សេរីភាព» និងពាក្យស្លោកប្រឆាំងរដ្ឋាភិបាលរបស់លោក Nicolas Maduro ។ ភាពតានតឹង ដែលមានកម្រិតខ្ពស់ពេញមួយថ្ងៃរួចទៅហើយ បានរីកកាន់តែធំ ខណៈអ្នកបោះឆ្នោតទាមទារឲ្យមានតម្លាភាពក្នុងដំណើរការរាប់សន្លឹកឆ្នោត។

មនុស្សជាង២១លាននាក់ មានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីដ៏សំខាន់នេះ។ លោក Maduro ដែលកាន់តំណែងចាប់តាំងពីឆ្នាំ ២០១៣ និងកំពុងស្វែងរកអាណត្តិទី៦របស់លោកបាននិយាយថា ប្រទេសនេះ មានប្រព័ន្ធបោះឆ្នោតដែលមានតម្លាភាពបំផុតរបស់ពិភពលោក ហើយបានព្រមានអំពី «អំពើហិង្សាខ្លាំងក្លា» ប្រសិនបើលោកត្រូវចាញ់ ដែលការបញ្ចេញមតិបែបនេះ ត្រូវបានច្រានចោលដោយសមភាគីជនជាតិអាមេរិកឡាទីនរបស់លោក។

មេដឹកនាំបក្សប្រឆាំង លោកស្រី Maria Corina Machado បានក្លាយជាតួអង្គសំខាន់នៃយុទ្ធនាការចម្រុះ ទោះបីជា បន្ទាប់ពីមានបម្រាមក្នុងការកាន់តំណែងសាធារណៈ ដែលបានបង្ខំឱ្យលោកស្រីប្រគល់ចន្លុះជ័យទៅឲ្យបេក្ខជន លោក Edmundo Gonzalez អតីតអ្នកការទូតអាយុ៧៤ឆ្នាំ ដែលត្រូវបានគេស្គាល់ដោយសារអាកប្បកិរិយាស្ងប់ស្ងាត់របស់លោក។

លោក Gonzalez បានទទួលការគាំទ្រពីអតីតអ្នកគាំទ្រគណបក្សកាន់អំណាចមួយចំនួន ប៉ុន្តែក្រុមប្រឆាំង និងអ្នកសង្កេតការណ៍ បានចោទសួរថា តើការបោះឆ្នោតនឹងមានភាពយុត្តិធម៌ដែរឬទេ ដោយនិយាយថា ការសម្រេចរបស់អាជ្ញាធររៀបចំការបោះឆ្នោត និងការចាប់ខ្លួនបុគ្គលិកបក្សប្រឆាំង គឺមានបំណងបង្កើតឧបសគ្គ។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm