ហេតុអ្វីបានជាជម្លោះអ៊ីស្រាអែល-ហេសបូឡា កាន់តែក្តៅគគុកឡើងម្តងទៀត?

2024/07/29 04:44:46 pm        101

ការវាយប្រហារដោយគ្រាប់រ៉ូកែតដ៏បង្ហូរឈាមនៅក្នុងតំបន់ខ្ពង់រាប ហ្កូឡាន់ (Golan Heights) ដែលកាន់កាប់ដោយអ៊ីស្រាអែល បានបន្ថែមការព្រួយបារម្ភថា អ៊ីស្រាអែល និងក្រុមហេសបូឡា នៅលីបង់ អាចនឹងក្លាយជាសង្រ្គាមពេញលេញ ដោយនោះជាអ្វីដែលភាគីទាំងពីរធ្លាប់បានបង្ហាញថាពួកគេចង់បញ្ចៀស ប៉ុន្តែក៏និយាយថាបានត្រៀមខ្លួនជាស្រេច។

មូលហេតុដែលនាំឱ្យភាពតានតឹងនេះកាន់តែឡើងកម្ដៅគឺចាក់ឬសគល់ជ្រៅជាយូរយារណាស់មកហើយ។ ក្រុមហេសបូឡា បានចាប់ផ្តើមការបាញ់ប្រហារទៅមកជាមួយអ៊ីស្រាអែល កាលពីថ្ងៃទី០៨ ខែតុលា មួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាស វាយប្រហារភាគខាងត្បូងអ៊ីស្រាអែល និងបានបង្កឱ្យមានសង្រ្គាមហ្កាហ្សា។

អ៊ីស្រាអែល បានចាត់ទុកក្រុមហេសបូឡា ជាយូរមកហើយថាជាការគំរាមកំហែងដ៏ធំបំផុតនៅព្រំដែនរបស់ខ្លួន ហើយបារម្ភកាន់តែខ្លាំងចំពោះកំណើនឃ្លាំងអាវុធ និងទីតាំងដែលក្រុមនេះបង្កើតឡើងនៅស៊ីរី។ មនោគមវិជ្ជារបស់ហេសបូឡា ត្រូវបានកំណត់យ៉ាងទូលំទូលាយដោយជម្លោះជាមួយអ៊ីស្រាអែល។ ក្រុមនេះត្រូវបានបង្កើតឡើងដោយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក្នុងឆ្នាំ១៩៨២ ដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល ដែលបានលុកលុយលីបង់ក្នុងឆ្នាំនោះ។

ក្រុមហេសបូឡា ចាត់ទុកអ៊ីស្រាអែល ជារដ្ឋមិនស្របច្បាប់ដែលបានបង្កើតឡើងនៅលើទឹកដីកាន់កាប់ប៉ាឡេស្ទីន ហើយចង់ឱ្យរដ្ឋជ្វីហ្វនេះបាត់ខ្លួន។ ជម្លោះបច្ចុប្បន្នបានធ្វើឱ្យភាគីទាំងសងខាងខូចខាតធ្ងន់ធ្ងររួចទៅហើយ។ មនុស្សរាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅសងខាងព្រំដែន ហើយការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់យុទ្ធជនហេសបូឡា ប្រមាណ៣៥០ នាក់នៅលីបង់ និងជនស៊ីវិលជាង ១០០នាក់របួស។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានព្រមានកាលពីខែធ្នូថា ទីក្រុងបេរ៉ូត នឹងត្រូវខ្ទេច «ដូចតំបន់ហ្កាហ្សា» បើក្រុមហេសបូឡា ចាប់ផ្តើមសង្រ្គាមពេញលេញ។ កន្លងមកក្រុមហេសបូឡា បានផ្តល់សញ្ញាថា ខ្លួនមិនចង់ពង្រីកជម្លោះទេ ខណៈនិយាយផងដែរថា បានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធនឹងសង្គ្រាមណាមួយដែលដាក់លើខ្លួន ហើយព្រមានថាខ្លួនបានប្រើត្រឹមតែផ្នែកតូចមួយនៃសមត្ថភាពរបស់ខ្លួនប៉ុណ្ណោះរហូតមកដល់ពេលនេះ៕

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm