មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា រំពឹងថា បេស្បលហ្វាយនឹងក្លាយជាប្រភេទ​កីឡាសក្កានុពលនៅកម្ពុជា

2024/07/29 05:56:10 pm        215

ភ្នំពេញ៖ ឯកឧត្តម ប៊ូ ជុំសិរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញ​សុទិដ្ឋិនិយមថា កីឡាបេស្បលហ្វាយ ដែលទើបតែនាំមកដល់ប្រទេសកម្ពុជា ដោយ​សហព័ន្ធ​កីឡា​បេស្បលកម្ពុជា នៅពេលខាងមុខនេះ នឹងក្លាយជាប្រភេទកីឡាសក្កានុពលមួយនៅកម្ពុជា ។​ដ្បិត​កីឡា​មួយប្រភេទនេះ ងាយស្រួលលេង ដែលអាចលេងនៅតាមទីសាធារណៈក៏បាន មិនតម្រូវ​ទីលាន​ស្តង់ដា ដូចប្រភេទកីឡាមួយចំនួននោះឡើយ ។

ការថ្លែងលើកឡើងរបស់អនុរដ្ឋលេខាធិការ ក្រសួងងប់រំយុវជន និងកីឡា បានធ្វើឡើង នា​ឱកាស​អញ្ជើញ ចូលរួមក្នុងកម្មវិធីប្រកួតបេស្បលហ្វាយមិត្តភាព ដើម្បីផ្សព្វផ្សាយ ការប្រកួ​ត​បេស្បល​ហ្វាយ នាចុងសប្តាហ៍កន្លងទៅ នៅតំបន់បឹងកក់ រាជធានីភ្នំពេញ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ថ្វីដ្បិតប្រភេទកីឡាថ្មីមួយនេះ ក្រសួងអប់រំយុវជន និងកីឡា មិន​ទាន់​បាន​ចាត់ចែងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាយ៉ាងណាក្តី ក៏ប្រភេទកីឡាថ្មីនេះ អនុគ្រោះ​ និង​មានភាពសមស្របអាចថា ជាប្រភេទកីឡាដែលមានប្រជាប្រិយភាពក្នុងការទាក់ទាញយុវជន និង​កុមារា កុមារី ព្រោះវាបានផ្តល់នូវសុខមាលភាពកាយសម្បទារឹងមាំ ដល់កុមារា កុមារី និង​យុវជនយុវនារីរបស់យើងផងដែរ។

ជាមួយនេះដែរ លោក ឆែម ដារ៉ា ប្រធានសហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា បាន​គូស​បញ្ជាក់​ថា ការប្រកួតបេស្បលហ្វាយមិត្តភាពនេះ សហព័ន្ធបានរៀបចំឡើង ដើម្បីពិនិត្យ​មើល​សមត្ថភាព​តាមបណ្តាក្លឹប បានត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់ការប្រកួត​ផ្លូវការ​នាខែ​ក្រោយ​នេះ។​

ប្រធានសហព័ន្ធខាងលើ បានឱ្យដឹងទៀតថា សម្រាប់ការប្រកួត​មិត្តភាព​តាម​បណ្តា​សាលា​អន្តរជាតិ និងផ្សារទំនើប មុនការប្រកួតផ្លូវការ ជាការផ្សព្វផ្សាយមួយ ដល់យុវជ និងយវនារី ឱ្យ​ងាក​មក​ចាប់​អារម្មណ៍លេងកីឡា ជៀសឆ្ងាយអំពី​អំពើរ​ឧបាយ​មុខផ្សេងៗ​ដែល​នាំឱ្យមាន​លំបាក​ដល់​គ្រួសារ និង​សង្គមជាតិ។ ជាមួយគ្នានេះ ការប្រកួតនេះគឺដើម្បី ពង្រឹងទាំងកីឡាករ និង​កីឡាការិនី​ឱ្យ​មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការប្រជែងមេដាយនៃការប្រកួតអន្តរជាតិនៅខែ វិច្ឆិកា ឆ្នាំ២០២៤ និង ប្រកួតអន្តរជាតិនៅឆ្នាំ ក្រោយបន្ទាប់ទៀតផងដែរ។

សូមបញ្ជាក់ថា ការប្រកួតបេស្បលហ្វាយមិត្តភាព តាមបណ្តាសាលារៀនអន្តរជាតិ និងផ្សារទំនើប ដែលរៀបចំដោយ សហព័ន្ធកីឡាបេសប្បលកម្ពុជា ជាបន្តបន្ទាប់នេះ គឺ ដើម្បីផ្សព្វផ្សាយ​ដល់​មហាជន អំពីការត្រៀមខ្លួន សម្រាប់ការប្រកួតលីគលើកទី១ជាផ្លូវការ គ្រោងធ្វើឡើង នៅ​ពហុកីឡដ្ឋាន​ជាតិអូឡាំពិក នាថ្ងៃទី២២ និង២៣ ខែ សីហា ឆ្នាំ២០២៤ខាងមុខនេះ៕


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm