អាជ្ញាធរក្នុងតំបន់បាននិយាយថា ការបាក់ទំនប់ទឹកមួយបានកើតឡើងនៅទន្លេ ជាន់សួយ (Juanshui) ក្នុងខេត្ត ហ៊ូណាន (Hunan) ភាគកណ្តាលប្រទេសចិន នៅម៉ោងប្រហែល ៨:០០ យប់ថ្ងៃអាទិត្យ (២៨ កក្កដា)។ គិតត្រឹមយប់ថ្ងៃអាទិត្យនោះ ការបាក់ទំបន់នៅភូមិ អ៊ីស៊ូហេ (Yisuhe) នៃតំបន់ សាំងថាន (Xiangtan) បានពង្រីកដល់ប្រហែល ៥០ម៉ែត្រ នេះបើយោងតាមទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតនៃទីក្រុងនេះ។

មនុស្សសរុបចំនួន ៣.៨៣២នាក់ត្រូវបានជម្លៀសចេញគិតត្រឹមថ្ងៃអាទិត្យ ហើយមិនមានអ្នកស្លាប់ត្រូវបានរាយការណ៍ទេ។ ក្រុមឆ្លើយតបដំបូងជាង ១.២០០នាក់ និងមន្ត្រីមូលដ្ឋានជាង ១.០០០នាក់ត្រូវបានបញ្ជូនទៅក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ ដែលកំពុងតែដំណើរការនៅឡើយ។

អាជ្ញាធរបាននិយាយថា កាលពីថ្ងៃអាទិត្យ ការបាក់ទំនប់ទឹកមួយទៀតបានកើតឡើងនៅក្នុងផ្នែកមួយនៃទន្លេដដែលនេះ ក្នុងភូមិ ហ័រស៊ី (Huashi) ស្រុក សាំងថាន។ ក្រសួងធ្លាប់បាននិយាយកាលពីថ្ងៃសៅរ៍ ថាខេត្តហ៊ូណាន នឹងជួបប្រទះព្យុះភ្លៀងខ្លាំង ហើយផ្នែកខ្លះនៃខេត្តនេះនឹងមើលឃើញ «ព្យុះភ្លៀងយ៉ាងខ្លាំងចាប់ពីល្ងាចថ្ងៃសៅរ៍ ដល់ថ្ងៃច័ន្ទនេះ» ដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុង ហ្កែមី (Gaemi)៕
