ប្រធានាធិបតីអ៊ីរ៉ង់ថ្មីចូលកាន់តំណែងជាផ្លូវការ បន្ទាប់ពីមេដឹកនាំកំពូលផ្តល់ការយល់ព្រម

2024/07/29 06:11:54 pm        85

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ (២៨ កក្កដា) បានយល់ព្រមជាផ្លូវការឱ្យលោក ម៉ាស៊ូដ ប៉េហ្សេស្គីអាន (Masoud Pezeshkian) ជាប្រធានាធិបតី ដោយអនុញ្ញាតឱ្យអ្នកនយោបាយកំណែទម្រង់ និងជាគ្រូពេទ្យវះកាត់បេះដូងរូបនេះ ទទួលបន្ទុកលើប្រទេសដែលចុះខ្សោយដោយសារទណ្ឌកម្មសេដ្ឋកិច្ច ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

ក្នុងអំឡុងពិធីផ្ដល់ការយល់ព្រមនោះ លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) បានជំរុញឱ្យលោក Pezeshkian ផ្តល់អាទិភាពដល់ប្រទេសជិតខាង ប្រជាជាតិអាហ្រ្វិក និងអាស៊ី ព្រមទាំងប្រទេសដែលបាន «គាំទ្រ និងជួយ» អ៊ីរ៉ង់ នៅក្នុងគោលនយោបាយទំនាក់ទំនងការបរទេសរបស់ទីក្រុងតេអេរ៉ង់ ខណៈរិះគន់អាមេរិក អឺរ៉ុប និងអ៊ីស្រាអែល ចំពោះភាពតានតឹងក្នុងតំបន់។

ថ្លែងក្នុងពិធីដដែលនោះ លោក Pezeshkian បានគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ កាសេម សូលេមានី (Qassem Soleimani) ដែលជាស្ថាបត្យករនៃសកម្មភាពយោធាក្នុងតំបន់របស់អ៊ីរ៉ង់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អាមេរិកក្នុងឆ្នាំ២០២០។ លោកបានរំលឹកឡើងវិញនូវការបេជ្ញារបស់លោកក្នុងការបន្តគោលនយោបាយការបរទេស «ប្រកបដោយការស្ថាបនា និងប្រកបដោយប្រសិទ្ធភាព» ជំរុញនីតិរដ្ឋផ្តល់ឱកាសស្មើៗគ្នាដល់ប្រជាពលរដ្ឋ គាំទ្រគ្រួសារ និងការពារបរិស្ថាន។

លោក Pezeshkian ចូលកាន់តំណែងបន្តពីលោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ដែលបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែឧសភា ដែលបង្កឱ្យមានការបោះឆ្នោតមុនកំណត់។ លោកនឹងស្បថចូលកាន់តំណែងនៅក្នុងសភានៅថ្ងៃអង្គារ (៣០ កក្កដា) ស្អែកនេះ ហើយនឹងមានពេលពីរសប្តាហ៍ដើម្បីបង្កើតគណៈរដ្ឋមន្ត្រីផ្ទាល់ខ្លួនសម្រាប់ការបោះឆ្នោតនៅក្នុងសភា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm