ក្រុមម៉ូតូទឹកកម្ពុជា ឈ្នះមេដាយ ៦គ្រឿង ក្នុងជុំទី១ នៃការប្រកួត WORLD SERIES 2024 នៅប៉ូឡូញ

2024/07/29 06:28:50 pm        253

ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា ដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត និងជា​អគ្គ​លេខាធិការ​សហព័ន្ធ ដណ្ដើមបានមេដាយ ៦គ្រឿង ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់​ពិភព​លោក ​WATERJET World Series 2024 ជុំទី១ នៅទីក្រុង Ostrow Warcki ប្រទេសប៉ូឡូញ រួមមាន​មេ​ដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ២ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ។

ជាមួយការបើកទំព័រប្រកួតពានរង្វាន់ម៉ូតូទឹកពិភពលោកឆ្នាំនេះដែរ កីឡាករវ័យក្មេងកម្ពុជា សាលី ហ្វីលីន និង កៃ វ៉ាន់ស៊ីដែន នៅតែបន្ដធ្វើបានយ៉ាងល្អ ដោយដណ្ដើមបានមេដាយមាសរៀងៗខ្លួន ក្នុងនោះប្អូនប្រុសបង្កើតលោក សាលី អ៊ូមើត គឺកីឡាករ សាលី ហ្វីលីន ដណ្ដើមបានមេដាយមាស លើវិញ្ញាសា Expert Runabout 1100 Super Stock និងកីឡាករ កៃ វ៉ាន់ស៊ីដែន ដណ្ដើមបានមេដាយមាស លើវិញ្ញាសា Novice Ski Stock ។

ចំណែកប្រធានក្រុមម៉ូតូទឹកកម្ពុជា កីឡាករ សាលី អ៊ូមើត ដណ្ដើមបានមេដាយ ២គ្រឿង រួមមានមេដាយប្រាក់ ១ លើវិញ្ញាសា Pro AM Runabout 1100 Open និងមេដាយសំរឹទ្ធ ១ លើវិញ្ញាសា Pro Sport GP ។ រីឯសិស្សប្អូន ម៉ីន មូសស្ដាន ដណ្ដើមបានមេដាយប្រាក់ លើវិញ្ញាសា Novice Runabout 1100 Stock និងកីឡាករ ម៉ីន អូស្មាន់ ដណ្ដើមបានមេដាយសំរឹទ្ធ លើវិញ្ញាសា Novice Ski Stock ។

ក្រោយបញ្ចប់បេសកកម្មនៅទឹកដីអឺរ៉ុបនេះ ក្រុមកីឡាម៉ូតូទឹកកម្ពុជា នឹងត្រូវត្រៀមចូលរួមការប្រកួតជុំទី២ នៃព្រឹត្តិការណ៍ WATERJET World Series 2024 ដដែល នៅសហរដ្ឋអាមេរិក នាដើមខែតុលា មុនឈានដល់ការប្រកួតជុំផ្ដាច់ព្រ័ត្រ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ខណៈការប្រកួតជុំទី៣ ផងដែរ នឹងមានព្រឹត្តិការណ៍ពីរួមគ្នា ពោលគឺការប្រកួតជុំផ្ដាច់ព្រ័ត្រជើងឯកអាស៊ី Asian Championship ឆ្នាំ២០២៤ បន្ទាប់ពីការប្រកួតជុំទី១ នៅទីក្រុង Osaka ប្រទេសជប៉ុន កាលពីដើមខែមិថុនាកន្លងទៅ៕ អត្ថបទ លី ឈុនឡា




អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        314
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        391

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm