ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ត្រូវបានអាជ្ញាធរជម្លៀសមកទីទួលសុវត្ថិភាព

2024/07/29 06:55:58 pm        183

​ប្រជាពលរដ្ឋដែររងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមបណ្ដោយប្រឡាយ៩៤ និង ៩៦ ស្ថិត​នៅ​ស្រុក​កណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបាន​អាជ្ញាធរ​ជម្លៀស​មក​ទីទួល​សុវត្ថិភាព ដើម្បី​បញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗ។ 

​នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាង​ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹក​ភ្លៀង នៅតាមបណ្ដោយប្រឡាយលេខ៩៤ និង ៩៦ ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្ដាល។

​ក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះដែរ ឯកឧត្តមហាក់ សុខមករា អភិបាលរង​ខេត្ត​កណ្ដាល បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធរស្រុកកណ្ដាលស្ទឹង និង​ក្រុង​តាខ្មៅ ត្រូវអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរងការជន់លិចទាំងអស់ មកទីទួលសុវត្ថិភាព ដើម្បី​បញ្ជៀស​នូវ​គ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ព្រោះថាស្ថាន​ភាព​ទឹក​នៅ​ពេល​នេះ​នៅ​តែ​បន្ត​ឡើង​ជាបន្តបន្ទាប់។ ជាមួយគ្នានេះផងដែរត្រូវចុះដល់មូលដ្ឋានដែលកំពុងជន់លិច ដោយមិន​ឱ្យ​មាន​ប្រជាពលរដ្ឋណាម្នាក់បន្តរស់នៅតំបន់ដែលរងហានិភ័យដោយជំនន់ទឹកភ្លៀងនេះឡើយ ហើយអាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកស្នាក់នៅបណ្ដោះអាសន្ននៅទីទួលសុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានេះផងដែរ ឯកឧត្តមបានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ត្រូវរៀបចំទឹកស្អាត បង្គន់​អនាម័យ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកស្នាក់នៅបណ្ដោះអាសន្ននៅ​ទីទួល​សុវត្ថិភាព​នេះ​ឱ្យ​បាន​គ្រប់គ្រាន់។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្បែរតំបន់ជំនន់ទឹកភ្លៀង សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស ពិសេសមនុស្សចាស់ និងក្មេងៗ​មិន​ត្រូវ​ឱ្យ​នៅ​ក្បែរ​ទឹក​ឡើយ ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។

សូមបញ្ជាក់ផងដែរថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្ដាល​ធ្វើ​ឱ្យស្ទឹង​ព្រែកត្នោត និងតំបន់មួយចំនួនមានការជន់លិចដោយជំនន់ទឹកភ្លៀង ក្នុងនោះសង្កាត់​កំពង់​សំណាញ់ ក្រុងតាខ្មៅ ប្រជាពលរដ្ឋចំនួន ១១០គ្រួសារ​បានរងការជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀ​ង និងបានរកទីទួលសុវត្ថិភាពរួចហើយ និង៨៨ គ្រួសារទៀតទទួលរងនូវផលប៉ះពាល់។ ដោយឡែកឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយ​ជំន​ន់​ទឹកភ្លៀ​ង​មាន​ចំនួន ២៩៤ គ្រួសារ ហើយគ្រួសារមកទីទួលសុវត្ថិភាពមានចំនួន ៣៧ គ្រួសារ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm