កាកបាទក្រហមកម្ពុជា ប្រគល់​ម៉ាស់ និង​សម្ភារៈ​អប់រំផ្សព្វផ្សាយ​ជំងឺកូវីដ-១៩ទៅដល់សាខា​ទាំង ​២៥​ខេត្ត-ក្រុង

2021/09/02 08:54:38 pm        343

​ភ្នំពេញ៖ ដើម្បី​ចូល​រូម​ទប់ស្កាត់ការរាតត្បាត នៃ​ជំងឺកូវីដ-១៩ នៅ​ពី​ថ្ងៃទី០​២ ខែ​កញ្ញា ឆ្នាំ២០២១នេះ កាក​បាទក្រហមកម្ពុជា ដែល​មាន​ហ្លួងម៉ែ នរោត្តម មុនីនាថ សី​ហ​នុ ជា​ព្រះ​ប្រធានកិត្តិយស និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ម៉ាស់ រួម​ជាមួយ​សម្ភារៈ​អប់រំផ្សព្វ​ផ្សា​យ ស្តី​ពី​ជំងឺ​កូវីដ-១៩ ពី​វិជ្ជា​សង្គ្រោះ​បឋម និង​ការត្រៀមបង្ការ គ្រោះមហន្តរាយ ជូន​សាខាកាក​បាទ​ក្រហមកម្ពុជា រាជធានី-ខេត្ត ទាំង២៥ ដើម្បី​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុង​កា​រ​រួមគ្នាទទួល​ខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

​នៅក្នុងឱកាសប្រគល់និងទទួលនោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​នាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ​ផ្តាំផ្ញើសួរសុខទុក្ខ និង​ការកោតសរសើរ ចំពោះសាខាកាកបាទក្រហមកម្ពុជា ទាំង ២៥ រាជធានី-ខេត្ត ដែលបាននិងកំពុង ចូលរួមយ៉ាងសកម្ម ក្នុង​កា​រ​ប្រយុទ្ធ​ប្រ​ឆាំង​ទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាការផ្តល់អំណោយមនុស្សធម៌ដូចភ្លៀងរលឹម ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាព ដល់​ប្រជាពល​រដ្ឋ​ងាយ​រងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ទឹកជំនន់ និង​ខ្យល់កន្ត្រាក់ ជាដើម។

​ជាមួយគ្នានេះដែរ លោកជំទាវអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានបង្ហាញជូនសាខា​ទាំង​អស់ ពីអត្ថន័យខ្លឹមសារ នៃសម្ភារអប់រំផ្សព្វផ្សាយទាំងអស់ ដែល​​សាខា​នីមួយៗត្រូវ​យកទៅ​ប្រើប្រាស់ ដើម្បី​ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវវិធានការនានា របស់ក្រសួងសុខាភិបាល ជាពិសេស​ចូល​រួម​ក្នុង​យុទ្ធនាការជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បី​រួម​ចំណែ​កកាត់ផ្តាច់ខ្សែ​ចម្លង​វីរុស​កូវី​ដ-​១៩ និងការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេសចូលរួមបញ្ជៀស នូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​ វីរុសបំប្លែងថ្មី ដែលតា Delta នេះ និងត្រូវប្រកាន់ខ្ជប់នៅ ៣កុំ និង ៣ការពារ៕អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        154
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm