ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ៊ីស្រាអែល លោក Anatoly Viktorov បាននិយាយ បន្ទាប់ពីការវាយប្រហារដ៏សាហាវ ទៅលើទីក្រុង Mjdal Shams នៅតំបន់ខ្ពង់រាប Golan Heights ថា រុស្ស៊ី ថ្កោលទោសរាល់ការវាយប្រហារភេរវកម្មលើជនស៊ីវិល និងអំពាវនាវឲ្យមានដំណោះស្រាយនយោបាយ និងការទូតចំពោះជម្លោះនៅមជ្ឈិមបូព៌ា។

ស្ថានទូតរុស្ស៊ីនៅទីក្រុងតែលអាវីវ (Tel Aviv) បាននិយាយថា៖« កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា លោក Anatoly Viktorov បានចូលរួមរំលែកទុក្ខដល់ប្រធានក្រុមប្រឹក្សាសាសនាជាន់ខ្ពស់លោក Mowafaq Tarif ចំពោះការស្លាប់និងរបួសរបស់កុមារ និងជនស៊ីវិលដទៃទៀត នៅសហគមន៍ Druze។ លោក ក៏បានថ្លែងសុន្ទរកថាគាំទ្រដល់សហគមន៍ Druze ផងដែរ។

នៅល្ងាចថ្ងៃទី ២៧ ខែកក្កដា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ភាគខាងជើងនៃប្រទេសនេះ បានរងការបាញ់ផ្លោងយ៉ាងខ្លាំងក្លា ពីប្រទេសលីបង់។ គ្រាប់ផ្លោងមួយគ្រាប់ បានធ្លាក់ចំទីលានបាល់ទាត់ នៅក្នុងទីក្រុង Majdal Shams ជាកន្លែងដែលក្មេងៗក្នុងតំបន់ កំពុងលេង នៅពេលនោះ។ ជាលទ្ធផល មនុស្ស១២នាក់ បានស្លាប់ និង៤០នាក់ បានរងរបួស។
អាជ្ញាធរអ៊ីស្រាអែល បានបន្ទោសលើក្រុមហេសបូឡា ហើយបានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ ក្រុមហេសបូឡា បានបដិសេធថា មិនមានការពាក់ព័ន្ធក្នុងឧប្បត្តិហេតុនោះទេ។ ប្រទេសរុស្ស៊ី នឹងត្រូវការពារផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការសន្ទនាជាមួយមេដឹកនាំអាមេរិកណាម្នាក់ នោះ។