មន្ត្រីជាន់ខ្ពស់៖ យានដ្រូនរបស់សម្ព័ន្ធអាមេរិក ហោះហើរជិតយន្តហោះរុស្ស៊ី ក្នុងប្រទេសស៊ីរី

2024/07/29 10:11:18 pm        136

លោក Oleg Ignasyuk អនុប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សានៃភាគីប្រឆាំងនៅក្នុងប្រទេសស៊ីរី (ផ្នែកនៃក្រសួងការពារជាតិរុស្ស៊ី) បាននិយាយកាលពីថ្ងៃអាទិត្យថា យានដ្រូន MQ-9 Reaper របស់សម្ព័ន្ធចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកចំនួន ពីរគ្រឿង បានចូលទៅជិតយន្តហោះចម្បាំងរុស្ស៊ី នៅក្នុងប្រទេសស៊ីរី។

លោក បាននិយាយថា៖«កាលពីថ្ងៃទី ២៧ ខែកក្កដា យានដ្រូនឈ្លបយកការណ៍ MQ-9 Reaperចំនួនពីរគ្រឿនរបស់ក្រុមចម្រុះ បានចូលទៅជិតយន្តហោះ Su-24 នៃកងកម្លាំងអាកាសរុស្ស៊ី ដែលកំពុងធ្វើការហោះហើរនៅលើទឹកដីស៊ីរី។ ឧបទ្ទវហេតុនេះបានកើតឡើងនៅរយៈកម្ពស់ប្រហែល ៦.៥០០ ម៉ែត្រ នៅជិតកន្លែងតាំងទីលំនៅ al-Sukhne ក្នុងតំបន់រដ្ឋបាលរបស់ទីក្រុងHoms ដោយបានបន្ថែមថា អ្នកបើកយន្តហោះរុស្ស៊ី បានបង្ហាញនូវវិជ្ជាជីវៈខ្ពស់ និងចាត់វិធានការទាន់ពេលវេលា ដើម្បីទប់ស្កាត់ការប៉ះទង្គិចមិនឲ្យកើតឡើង។

លោកក៏បាននិយាយផងដែរថា យន្តហោះទម្លាក់គ្រាប់បែក F-15 ចំនួន ៤គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក A-10 Thunderbolt ចំនួន ៤គ្រឿង បានបំពានដែនអាកាសរបស់ប្រទេសស៊ីរី នៅក្នុងតំបន់ al-Tanf ដែលឆ្លងកាត់ផ្លូវអាកាសអន្តរជាតិរត់ចំនួន ៨ដង នៅថ្ងៃនោះ។

លើសពីនេះ តាមការលើកឡើងរបស់ លោក Oleg Ignasyuk ការបំពានចំនួន ៩ករណី នៃកិច្ចព្រមព្រៀងបន្ធូរបន្ថយជម្លោះថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៩ ដែលភ្ជាប់ជាមួយនឹងការហោះហើរដោយយានដ្រូនរបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកត្រូវបានរាយការណ៍ នៅក្នុងប្រទេសស៊ីរី ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm