
ក្រុមគ្រួសារជនរងគ្រោះដោយសារបំណាក់ដីនៅតំបន់ភាគខាងត្បូងប្រទេសអេត្យូពី នាំបានគ្នាកាន់ទុក្ខ ស្របពេលប្រតិបត្តិការរុករក នៅតែបន្ត ។
អ្នកស្រី Selamnesh Sewrawit ដែលអង្គុយនៅក្នុងសំពត់តង់ជាមួយប្អូនស្រីរបស់គាត់ និយាយថា ពួកយើងបានបាត់បង់សាមជិកគ្រួសារច្រើននាក់ណាស់ ។ មានសមាជិកគ្រួសារតិចតួចប៉ុណ្ណោះ ក្នុងចំណោមពួកយើងដែលនៅរស់ ។
អ្នកស្រី Serawit បន្តថា អ្នកស្រីបាត់បង់ឪពុករបស់អ្នកស្រី ប្អូនប្រុស ៣នាក់ និងសមាជិកគ្រួសារ ២០នាក់ផ្សេងទៀត អំឡុងបំណាក់ដីនេះ ។

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌(UNOCHA) និយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ចំនួនមនុស្សស្លាប់ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ជាង ៥០០នាក់ ។
មនុស្សយ៉ាងហោច ២៥៧នាក់ បានស្លាប់កាលពីសប្តាហ៍មុន ពេលដែលភ្លៀងធ្លាក់ខ្លាំងបង្កជាបំណាក់ដីកប់ពន្លិចប្រជាពលរដ្ឋនៅតំបន់ Gofa ស្ថិតនៅភាគខាងត្បូងប្រទេសអេត្យូពីកាលពីយប់ថ្ងៃអាទិត្យ ទី ២១ ខែកក្កដា ហើយបំណាក់ដីលើកទី ២ កាលពីថ្ងៃចន្ទ បានកប់ពន្លិចពួកគេម្តងទៀត ខណៈពេលចុះប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះ ៕