លីបង់ភ័យខ្លាចពីការប្រយុទ្ធគ្នាដំណាក់កាលថ្មី រវាងក្រុមហេសបូឡាហ៍ និងអ៊ីស្រាអែល

2024/07/29 10:28:32 pm        40


ចាប់តាំងពីខែតុលាមក ការវាយប្រហារឆ្លងព្រំដែនជិតរាល់ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ ដែលជាកងជីវពលគាំទ្រដោយអ៊ីរ៉ង់ដ៏មានឥទ្ធិពល និងចលនានយោបាយ នៅក្នុងប្រទេសលីបង់ បានសម្លាប់មនុស្សរាប់រយនាក់ និងបង្ខំឲ្យរាប់ម៉ឺននាក់ទៀតចាកចេញពីផ្ទះរបស់ពួកគេ សម្រាប់ភាគីទាំងសងខាង ដោយនេះបានបង្កើនឲ្យមានការភ័យខ្លាចថា អំពើហិង្សានេះអាចរីករាលដាលទៅជាជម្លោះដ៏ខ្លាំងក្លា។

តែយ៉ាងណាក្ដី ចំពេលមានការវាយប្រហារ និងការវាយប្រហារសងសឹក មានការចង្អុលបង្ហាញថា ពួកគេកំពុងព្យាយាមចៀសវាងការប្រឈមមុខដាក់គ្នា។ ប៉ុន្តែការគណនាខុស គឺតែងតែជាហានិភ័យ ហើយការវាយប្រហារ កាលពីថ្ងៃសៅរ៍ (ទី២៨ ខែកក្កដា) លើទីក្រុង Druze នៃ Majdal Shams នៅតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល អាចជារឿងប៉ាន់ស្មានខុសនោះ។

អ៊ីស្រាអែលចោទប្រកាន់ក្រុមហេសបូឡាហ៍ថា បានធ្វើការវាយប្រហារលើទីលានបាល់ទាត់ ដែលបានបណ្ដាលឲមនុស្សយ៉ាងហោចណាស់ ១២នាក់ ស្លាប់ ក្នុងនោះរួមមានទាំងកុមារផងដែរ ដែលជាការវាយប្រហារដ៏សាហាវបំផុត នៅក្នុងអរិភាពបច្ចុប្បន្ន ហើយបានសន្យាថា នឹងឆ្លើយតបវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយការិយាល័យរបស់លោក លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា៖ «អ៊ីស្រាអែលនឹងមិនមើលរំលងការវាយប្រហារឃាតកម្មនេះទេ។ ក្រុមហេសបូឡាហ៍នឹងទទួលបានផលយ៉ាងស័ក្ដិសម ដែលខ្លួនមិនទាន់បានទទួល រហូតមកដល់ពេលនេះ»។

តែយ៉ាងណាក៏ដោយ ក្រុមហេសបូឡាហ៍បានបដិសេធមិនបាននៅពីក្រោយការវាយប្រហារនេះ។

នៅប្រទេសលីបង់ ភាគច្រើននៃការវាយប្រហាររបស់អ៊ីស្រាអែលបានធ្លាក់ចំភាគខាងត្បូង ជាកន្លែងដែលភូមិជាច្រើន ត្រូវបានបំផ្លាញ និងបោះបង់ចោល ហើយនិងវាយប្រហារចំភាគខាងកើត Bekaa Valey ជាតំបន់ចំនួន ២ ដែលក្រុមហេសបូឡាហ៍ធ្វើប្រតិបត្តិការ។ យុទ្ធនាការរបស់អ៊ីស្រាអែល សំដៅលើទីតាំងដែលរហូតមកដល់ពេលនេះ មិនត្រូវបានប៉ះពាល់ ក្នុងរួមទាំងផ្នែកខ្លះនៃរដ្ឋធានី Beirut ផងដែរ អាចនាំទៅដល់ដំណាក់កាលដ៏គ្រោះថ្នាក់ និងមិនអាចទាយទុកជាមុនបាននៅក្នុងការប្រយុទ្ធរបស់ពួកគេនេះ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm