សហភាពអឺរ៉ុប អំពាវនាវឲ្យមានការអត់ធ្មត់ និងការស៊ើបអង្កេតជាអន្តរជាតិលើការវាយប្រហារ នៅGolan Heights

2024/07/29 10:50:55 pm        35

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុប បានអំពាវនាវឲ្យមានការស៊ើបអង្កេតជាអន្តរជាតិ លើការវាយប្រហារទៅលើតំបន់ខ្ពង់រាប Golan Heights និងបានជំរុញឲ្យភាគីទាំងអស់ បង្ហាញការអត់ធ្មត់ និងជៀសវាងការកើនឡើងភាពតានតឹង។

លោក បានសរសរនៅលើបណ្តាញសង្គម X របស់ខ្លួនថា៖ «មានរូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនពីទីលានបាល់ទាត់ក្នុងសហគមន៍ Druze នៃទីក្រុងMajdal Shams ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបង្ហូរឈាមនេះ។ យើងត្រូវការការស៊ើបអង្កេតឯករាជ្យជាអន្តរជាតិទៅលើចំពោះឧប្បត្តិហេតុ ដែលមិនអាចទទួលយកបាននេះ។ យើងជំរុញឲ្យភាគីទាំងអស់ អនុវត្តការអត់ធ្មត់ជាអតិបរមា និងជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត»។

មុននេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ភាគខាងជើងនៃប្រទេសនេះ រួមទាំងតំបន់ខ្ពង់រាប Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល បានរងការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរ ពីប្រទេសលីបង់។ យ៉ាងហោចណាស់គ្រាប់រ៉ុក្កែតមួយ បានធ្លាក់ទៅលើទីលានបាល់ទាត់ នៅក្នុងសហគមន៍ Druze នៃ ទីក្រុង Majdal Shams ។ យោងតាមរបាយការណ៍ចុងក្រោយ មនុស្ស ១២នាក់ ក្នុងនោះមានកុមារ និងក្មេងជំទង់ ត្រូវបានសម្លាប់ និង ១៩នាក់ ផ្សេងទៀត រងរបួស។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា គ្រាប់រ៉ុក្កែត ត្រូវបានបាញ់ដោយក្រុមប្រដាប់អាវុធ ហេសបូឡា ពីភូមិChebaa ដែលជាភូមិមួយនៅភាគខាងត្បូងប្រទេសលីបង់។ ក្រុមហេសបូឡា បានបដិសេធថា មិនមានការពាក់ព័ន្ធក្នុងឧប្បត្តិហេតុនោះទេ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm