សេវាកម្មសារព័ត៌មានរបស់កងទ័ព បានរាយការណ៍ថា កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល បានវាយលុក លើគោលដៅផ្សេងគ្នាចំនួន ៣៥កន្លែងរបស់ក្រុមសកម្មប្រយុទ្ធ នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ។
យោធា បានកត់ត្រានូវ«ក្រុមភេរវករប្រដាប់អាវុធ ហេដ្ឋារចនាសម្ព័ន្ធភេរវករ និងអគារដែលបំពាក់ដោយគ្រឿងផ្ទុះ» ក្នុងចំណោមគោលដៅ ដែលបានវាយប្រហារ។
យោធា បានបន្ថែមថា កងទ័ពអ៊ីស្រាអែល បន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុងរ៉ាហ្វា ( Rafah) ភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប ជាកន្លែងដែលមួយថ្ងៃកន្លងទៅ កងទ័ពបានសម្លាប់ភេរវករជាច្រើននាក់ នៅក្នុងការជួបប្រជុំគ្នា ក្នុងក្នុងការប្រឈមមុខដាក់គ្នា នៅកៀកគ្នា និងការវាយប្រហាររបស់កងទ័ពអាកាស អ៊ីស្រាអែល។ លើសពីនេះ កងទ័ពកំពុង «បន្តសកម្មភាពប្រតិបត្តិការ នៅក្នុងទីក្រុងខាន់ យូនីស( Khan Yunis) ដែល «កងទ័ពបានសម្លាប់ភេរវកររាប់សិបនាក់»។