សម្ដេចតេជោ ស្នើអភិបាលខេត្តឃ្យុងសាងប៊ុកដូកូរ៉េ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា

2024/07/30 12:31:40 am        436

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងបុកដូ  នៃសាធារណរដ្ឋកូរ៉េចូលជួបសម្ដែងការគួរសមនៅព្រឹកថ្ងៃទី២៩ ខែកក្កកដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅកាន់ឯកឧត្តមអភិបាលខេត្ត ជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មតាមរយៈ កៀរគរវិនិយោគិនមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម រោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងរោងចក្រផលិតគ្រឿងចក្រ នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន។

សម្តេចតេជោ មានប្រសាសន៍បន្តថា កម្ពុជា មានវត្ថុធាតុដើមច្រើន និងសុទ្ធតែមានគុណភាពខ្ពស់ ប៉ុន្តែខ្វះរោងចក្រកែច្នៃ ដែលសម្តេច យល់ឃើញថា វិនិយោគិនកូរ៉េ គួរបង្កើតរោងចក្រកែច្នៃនៅកម្ពុជា រួចនាំចេញទៅទីផ្សារកូរ៉េ និងទីផ្សារពិភពលោក។ សម្តេចតេជោ ក៏បានសំណូមពរទៅឯកឧត្តមអភិបាលខេត្ត ជួយផ្សព្វផ្សាយពីវប្បធម៌ និងតំបន់ទេសចរណ៍កម្ពុជាទៅប្រជាជនកូរ៉េ ដើម្បីទេសចរកូរ៉េ បានមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនផងដែរ។

សម្តេចតេជោ បានជម្រាបទៅឯកឧត្តមអភិបាលខេត្តថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសកូរ៉េ នៅខែកញ្ញា នាពេលខាងមុខ ដើម្បីចូលរួមក្នុង “វេទិកាចំណេះដឹងពិភពលោក” សម្តេច ក៏នឹងត្រូវទៅទទួល “សញ្ញាបត្របណ្ឌិតកិត្តិយសនៃភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ពីសាកលវិទ្យាល័យ Dongguk Wise នៅខេត្តឃ្យុងសាងបុកដូផងដែរ។

សម្តេចតេជោ មានប្រសាសន៍ថា ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋកូរ៉េ សម្តេចក៏នឹងជួបពិភាក្សាជាមួយ មិត្តចាស់របស់សម្តេចមួយចំនួននៅទីនោះ ដោយសម្តេចបញ្ជាក់ថា ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសនីមួយៗ មិនពឹងផ្អែកតែលើទំនាក់ទំនងរវាងប្រទេសនិងប្រទេសនោះទេ ប៉ុន្តែវាអាស្រ័យលើទំនាក់ទំនងរវាងបុគ្គល និងបុគ្គលជាមេដឹកនាំនៃប្រទេសនោះផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លី ឈូលវ៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបាន ផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួរសម។

មុននឹងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរពីការចងចាំដ៏ច្បាស់លាស់ និងអារម្មណ៍ល្អរីករាយរបស់សម្តេចតេជោ ដែលបង្ហាញថា សម្តេចតេជោ មានសុខភាពរឹងមាំណាស់ ប្រាកដជាមានអាយុយឺនយូរជាទីបំផុត។ ឯកឧត្តម ពិតជារីករាយ នឹងត្រៀមរៀបចំស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ខេត្តឃ្យុងសាងបុកដូ នាពេលខាងមុខឱ្យបានល្អប្រសើរជាទីបំផុត។

ជាទីបញ្ចប់សម្តេចតេជោ ប្រធានព្រឹទ្ធសភា សូមអរគុណឯកឧត្តមអភិបាលខេត្តចំពោះការពាំនាំការសួរសុខទុក្ខរបស់សម្តេច ជូនឯកឧត្តម ប្រធានាធិបតី Yoon Suk Yeol និងសូមអរគុណ ប្រធានាធិបតី ដែលបានទទួលជួបនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងបន្តជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់។

សម្តេចបានជូនពរឯកឧត្តមអភិបាលខេត្តឃ្យុងសាងប៊ុកដូ និងគណៈប្រតិភូ បន្តមានសុខភាពរឹងមាំ និងទទួលបានជោគជ័យបន្ថែមទៀត ក្នុងបេសកកម្មការងារជូនដល់ខេត្តឃ្យុងសាងបុកដូ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm