សាខាកាកបាទក្រហមខេត្តកំពង់ចាម និងខេត្ដមណ្ឌលគីរី ចុះអនុស្សារណៈដើម្បីលើកកម្ពស់វិស័យមនុស្សធម៌

2024/07/30 12:35:59 am        49

កំពង់ចាម ៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ស្នាក់ការកណ្ដាល បានធ្វើពិធីចុះអនុស្សរណៈយោគយល់គ្នារវាង សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសាខាកាកបាទក្រហមកម្ពុជា ខេត្ដមណ្ឌលគីរី ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះលោកជំទាវ ពុំ ចន្ទីនី បាននាំប្រសាស៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសាខាទាំងពីរ ដែលមានគំនិតផ្ដួចផ្ដើម ព្រមព្រៀងគ្នារៀបចំឱ្យមានជាអនុស្សរណៈនេះ ដើម្បីបង្ហាញពីភាពចេះជួយគ្នាទៅវិញទៅមក រឹតចំណងមិត្តភាព សាមគ្គីភាព សហប្រតិបតិ្តការ និងជួយគាំទ្របច្ចេកទេស ចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីពង្រឹងភាពម្ចាស់ការរបស់សាខាតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ និងការបណ្តុះបណ្តាល ការងារសុខភាពសហគន៍ ការងារលើកកម្ពស់បរិស្ថានបៃតង ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយនានា ក្នុងភូមិសាស្រ្តនៃខេត្តទាំងពីរ។ ក្នុងករណីភាគីណាមួយ ស្នើសុំការឧបត្ថម្ភគាំទ្រ ពីភាគីម្ខាងទៀតនោះ ភាគីស្នើសុំត្រូវលើកសំណើដោយភ្ជាប់មកជាមួយ នូវផែនការសកម្មភាព និងផែនការថវិកាចំណាយ ជូនទៅភាគីជាដៃគូ ដើម្បីពិចារណាផ្តល់ការឧបត្ថម្ភ។

លោកជំទាវអគ្គលេខាធិការ បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាការចែករំលែកក្នុងសមាគមជាតិយើងរវាងសាខា ដែលមានលទ្ធភាពច្រើន ជួយដល់សាខាដែលមានលទ្ធភាពតិច។ លោកជំទាវបានបន្ដទៀតថា ទោះបីជាសាខាទាំងពីរ បានចុះហត្ថលេខាអនុស្សារណៈជាមួយគ្នាក៏ដោយ ក៏ទីស្នាក់ការកណ្ដាលកាកបាទ្រហមកម្ពុជា នៅតែបន្តការយកចិត្ដទុកដាក់ ជួយធ្វើអន្ដរាគមដដែល នៅពេលដែលមានតម្រូវការចំបាច់ គឺនៅតែជាជំហរផ្ដល់ផ្នែកបច្ចេកទេស និងជាខ្នងបង្អែក ក្នុងការកសាងសមត្ថភាពរបស់សាខានីមួយៗឱ្យមានភាពធន។

គួររម្លឹកថាសម្រាប់ឆ្នាំ២០២៤នេះ មានពិធីចុះអនុស្សារណៈចំនួន៣គូររួចមកហើយ ដោយគូរទី១ គឺមានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និង សាខាខេត្តស្ទឹងត្រែង, គូរទីពីរសាខា កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងសាខា ខេត្តរតនគីរី, ហើយគូរទី៣នេះគឺសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសាខាខេត្ដមណ្ឌលគីរី ដោយអនុស្ស រណៈនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៧ ដោយសាខាទាំងពីរចុងក្រោយនេះ ត្រូវអនុវត្តតាមខ្លឹមសារ នៃអនុស្សរណៈយោគយល់នេះ ដោយអនុលោមតាមកម្រងច្បាប់ កាកបាទក្រហមកម្ពុជា៕​

អត្ថបទៈ សំ ងីម​

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        422
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        453
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        582

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm