
នៅថ្ងៃចន្ទនេះ ប្រធានាធិបតីចិនលោក Xi Jinping បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីទីម័រឡេស្តេលោក Jose Ramos-Horta នៅមហាសាលប្រជាជន ស្ថិតក្នុងទីក្រុងប៉េកាំង ។
អំឡុងជំនួបរបស់ពួកគេ លោក Xiនិយាយថា ចិនចង់ជំរុញភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយរបស់ប្រទេសទាំង ដល់កម្រិតថ្មី ។
ក្រោយកិច្ចប្រជុំ ប្រមុខរដ្ឋទាំង ២ បានធ្វើជាសក្ខីភាពនៅក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងទ្វេភាគីលើវិស័យកសិកម្ម ការអភិវឌ្ឍបរិស្ថាន សេដ្ឋកិច្ចឌីជីថល និងការដឹកជញ្ជូនតាមផ្លូវអាកាស ។

លោក Ramos-Horta ស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៤ថ្ងៃមកកាន់ចិន ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ។
វាគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកផងដែរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ ៕