
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងតែលអាវីវ (Tel Aviv) លោក Anatoly Viktorov បាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍ Rossiya-24 ថា ទីក្រុងមូស្គូ កំពុងបញ្ជូនសំណើទៅថ្នាក់ដឹកនាំអ៊ីស្រាអែលថា បទឈប់បាញ់ គឺជាតម្រូវការបន្ទាន់។
លោក បាននិយាយថា៖«វាពិតជាមានសារៈសំខាន់ណាស់ក្នុងការបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់។ យើងកំពុងបញ្ជូនសំណើដែលពាក់ព័ន្ធ ទៅកាន់ថ្នាក់ដឹកនាំអ៊ីស្រាអែល។ យើងក៏កំពុងបង្ហាញពីការវាយតម្លៃរបស់យើងដែរថា កងកម្លាំងលីបង់និងកងកម្លាំងផ្សេងទៀតនៅក្នុងតំបន់ មិនមានចេតនាចង់ចាប់ផ្តើមសង្រ្គាមទ្រង់ទ្រាយធំ នៅអ៊ីស្រាអែលទេ។ យើងសង្ឃឹមថា ការវាយតម្លៃរបស់យើង នឹងត្រូវបានស្តាប់»។
ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា លទ្ធភាពនៃការបញ្ចប់អរិភាព និងការបង្ហូរឈាម គឺពិបាកយល់ខ្លាំងណាស់ ដូច្នេះការងារសំខាន់ៗ នឹងត្រូវបន្ត តាមមាគ៌ាទាំងនេះ។

លោក Viktorov ក៏បានទាក់ទាញការយកចិត្តទុកដាក់ចំពោះការពិតដែលថា រឿងសំខាន់ឥឡូវនេះ គឺបង្ហាញការអត់ធ្មត់តាមដែលអាចធ្វើទៅបាន។
លោកឯកអគ្គរដ្ឋទូត បាបញ្ជាក់ថា៖«ខ្ញុំដឹងថា ថ្នាក់ដឹកនាំអ៊ីស្រាអែល បដិសេធរាល់ការអំពាវនាវឲ្យមានការអត់ធ្មត់ ដោយលើកឡើងពីការពិតដែលថា ជនស៊ីវិលអ៊ីស្រាអែល កំពុងត្រូវបានវាយប្រហារ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមដ៏កាចសាហាវនេះ ត្រូវតែបំបែក បើមិនដូច្នេះទេ នឹងមានគ្រោះមហន្តរាយដ៏ធំមួយ ដែលធំជាងអ្វីទៅទៀត កំពុងកើតឡើងឥឡូវនេះ»។