
នៅថ្ងៃចន្ទនេះ អាល្លឺម៉ង់ បានជំរុញឲ្យពលរដ្ឋរបស់ខ្លួននៅប្រទេសលីបង់ ចាកចេញជាបន្ទាន់ បើសិនជាពួកគេនៅអាចចាកចេញបាន ដោយពួកគេអះអាងថា ចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្មទៅកាន់អឺរ៉ុប និងទួរគី នៅដដែល បើទោះបីជាមានការផ្អាកការហោះហើរបស់ក្រុមហ៊ុនអាកាសចរណ៍ Lufthansa Group ក៏ដោយ ។

អ្នកនាំពាក្យអធិការបតីអាល្លឺម៉ង់លោក Olaf Scholz’s បានអំពាវនាវឲ្យភាគីទាំងអស់ បន្តភាពអត់ធ្មត់ ជាពិសេសគឺអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារលើភូមិ Majdal Shams ស្ថិតក្នុងតំបន់ខ្ពង់រាប Golan Heights កាន់កាប់ដោយអ៊ីស្រាអែល សម្លាប់កុមារ និងយុវជន ១២នាក់ ។
ក្រុមហេសប៊ូឡា បានច្រានចោលរាល់ទំនួលខុសត្រូវណាមួយសម្រាប់ការវាយប្រហារនេះ ៕